នេះជាលើកទី ១ ហើយ ដែលតារាសម្ដែងស្រី Matt Peranee បើកចិត្តទម្លាយអំពីអាការនឹងរឿងហេតុដ៏តក់ស្លុតកើតលើគូស្នេហ៍របស់នាង លោក Songkran Tejanarong បន្ទាប់ពីលោកបានជួបគ្រោះថ្នាក់ បានជិះកង់ទៅបុករថយន្ត បណ្តាលឱ្យរបួសធ្ងន់រហូតត្រូវបញ្ជូនទៅសង្រ្គោះព្យាបាលនៅបន្ទប់ ICU។
ជាមួយគ្នានោះ Matt បានរៀបរាប់ថា៖ «អាការរបស់គូស្នេហ៍នាងគឺធ្ងន់ធ្ងរណាស់ ត្រូវដេរច្រើនកន្លែង ផ្នែកខាងលើបាក់ ៣ កន្លែងត្រង់ឆ្អឹងជំនី។ អាចនិយាយបានថា ធ្ងន់ធ្ងរណាស់ ហើយគ្រូពេទ្យបានស្កែនពិនិត្យមើល បន្ទាប់មកពេទ្យក៏សុំធ្វើការវះកាត់បំពង់-ក ទៀតផង។ ព្រោះនេះជាគ្រោះថ្នាក់ដែលប៉ះទង្គិចខ្លាំង គាត់បានធ្លាក់ពីលើកង់ជិះក្នុងល្បឿនលឿន ដូច្នេះយើងមិនអាចមើលស្រាលស្ថានភាពបានទេ»។
ទោះជាយ៉ាងណា ទទួលស្គាល់ថា នេះជាលើកដំបូងពេលដែល Matt បានដឹងពីដំណឹងគ្រោះថ្នាក់នេះ នាងភ័យនិយាយទាំងញ័រមាត់ រកពាក្យនិយាយអ្វីមិនត្រូវ ក្រៅពីប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យមើលចាំគូស្នេហ៍របស់នាងដឹងខ្លួនឡើងវិញ៕