ទឹកចិត្តម្តាយ ឃើញកូនប៉ង់ស៊ីម៉ង់ដៃជាង ១ ខែមិនទាន់ជា យក់ ថិតរដ្ឋា ស្រាប់តែទម្លាយអាណិតនេះឡើង

កាលពីដើមខែមីនា ឆ្នាំ ២០២២ កន្លងទៅ ប្ដីប្រពន្ធ លោក ឃុំ ប៉ុណ្ណាដែត និង អ្នកនាង យក់ ថិតរដ្ឋា បានជួបរឿងគួរឱ្យបារម្ភខ្លាំង ដោយកូនប្រុសទី ២ ជាទីស្រឡាញ់របស់អ្នកទាំងពីរ បានជួបគ្រោះថ្នាក់បាក់ឆ្អឹងដៃម្ខាង។

ខណៈពេលកូនជួបគ្រោះថ្នាក់គួរឱ្យអាណិតនេះដែរ បានធ្វើឱ្យប្ដីប្រពន្ធតារាប្រុសស្រីមួយគូនេះ ពិតជាមានការព្រួយបារម្ភ និង តែងបង្ហាញអារម្មណ៍ខ្លោចចិត្តអាណិតកូនជាពន់ពេក ដែលកូនត្រូវព្យាបាលវះកាត់ឆ្អឹងប៉ង់ស៊ីម៉ង់ជាច្រើនខែថ្ងៃនោះ។

ដោយឡែក គិតមកដល់ពេលនេះមានរយៈពេលជាង ១ ខែហើយ ដែលកូនប្រុសរបស់ អ្នកនាង យក់ ថិតរដ្ឋា បានធ្វើការវះកាត់ព្យាបាល និង ប៉ង់ស៊ីម៉ង់ដៃ ដោយថ្មីៗនេះ ក៏បានឃើញអ្នកនាងធ្វើការបង្ហោះរូបភាពជូនកូនប្រុសទៅពេទ្យពិនិត្យដៃ និង រៀបរាប់បង្ហាញពីអារម្មណ៍អាណិតផង បារម្ភផងពីកូនប្រុសខណៈពេលដែលឃើញកូនប្រុសនៅមិនទាន់អាចដោះប៉ង់ស៊ីម៉ង់ដៃ និង ជាសះស្បើយវិញនៅឡើយ។

សារនោះ អ្នកនាង យក់ ថិតរដ្ឋា បានរៀបរាប់ថា ៖ «អាណិតណាស់កូនម្តាយដៃរុំប៉ង់ស៊ីម៉ង់អ៊ីចឹង កុំថាអត់ធន់គឺធន់ណាស់កូនអើយ ម្តាយដឹង ប៉ុន្តែម៉ាក់ត្រូវតែប្រាប់កូនថា វាមិនអីទេកូន គេធ្វើបាន រឿងអីថាយើងធ្វើមិនបាន តែក្នុងចិត្តខ្ញុំវិញ គឺវាពិតជាឈឺជាងកូនទៅទៀត គឺបន់ឱ្យតែដល់ថ្ងៃដោះទេ»។ ទន្ទឹមនឹងនោះដែរ មហាជន ក៏ដូចជាអ្នកសិល្បៈជាច្រើន ក៏ធ្វើការខមមិនជូនពរឱ្យកូនប្រុសរបស់អ្នកនាង ឆាប់ជាសះស្បើយវិញឆាប់ៗផងដែរ៕

Related posts

Leave a Comment