ទោះត្រូវគេគំរាមកំហែង តែ Cheer នៅតែប្តេជ្ញាធ្វើបែបនេះបន្តទៀតឱ្យ Tangmo ឱ្យខាងតែបាន

ជាងមួយខែទៅហើយ ដែល Tangmo បានឃ្លាតឆ្ងាយពីមិត្តៗជាទីស្រឡាញ់ និង មហាជនអ្នកគាំទ្រគ្មានថ្ងៃត្រឡប់។ ជាពិសេសមកទល់ពេលនេះហើយ រឿងក្តីរបស់នាងនៅពុំទាន់ទទួលបានភាពយុត្តិធម៌ឡើយ ហើយមហាជនអ្នកគាំទ្រ និង មិត្តៗរបស់នាងក៏មិនបញ្ឈប់ការស្វែងរកការពិតឱ្យនាងនោះដែរ ដរាបណាការពិតនៅពុំទាន់លាតត្រដាង។

ក្នុងនោះក៏មានតារាស្រី Cheer ម្នាក់ដែរ ដែលបានចេញមុខនិយាយនៅចំពោះមុខមហាជនទាំងអស់ថា នាងអរគុណបងប្អូនដែលនៅតែបន្តស្វះស្វែងរកការពិតជូន Tangmo ហើយនាងក៏មិនបញ្ឈប់ឱ្យរឿងក្តីនេះស្ងាត់ដែរ នាងនៅតែបន្តស្វែងរក និង កកាយការពិត បើទោះបីជាខាងមុខជីវិតនាងនឹងបែបណា ហើយត្រូវទទួលបានការគំរាមកំហែងក៏ដោយ។

ក្រោយមហាជនបានឮសម្តីនាងយ៉ាងដូច្នេះហើយ ម្នាក់ហាក់ពេញចិត្ត និង មានកម្លាំងចិត្តណាស់ក្នុងការឆ្ពោះទៅរកយុត្តិធម៌ជូន Tangmo ហើយក៏សង្ឃឹមឆាប់ៗខាងមុខនឹងមានយុត្តិធម៌ផងដែរ៕

Related posts

Leave a Comment