ទំនងណាស់!តែដឹងពីគុណវិបត្តិនៃលៀសហាលហើយ​​ លែងឃ្លានទៀតហ្មង

នាពេលបច្ចុប្បន្ននេះ ម្ហូបអាហារលក់តាមដងផ្លូវជាច្រើនកំពុងតែទទួលបានការពេញនិយមជាខ្លាំង ជាពិសេសពីសំណាក់យុវវ័យ​ ដែលចូលចិត្តបរិភោគទាំងនោះ ដោយមិនបានគិតគូពីសុខភាពខ្លួនឯងឱ្យបានដិតដល់ ឱ្យតែអាហារណាដែលទំនងនិងមានរសជាតិឆ្ងាញ់ គឺពួកគេមិនដែលខ្វល់ពីផលប៉ះពាល់ ពីសុខភាពរបស់ពួកគេឡើយ។
ជាងនេះទៅទៀត អាហារដែលលក់តាមដងផ្លូវ និងមានការពេញនិយមជាខ្លាំងពីសំណាក់យុវវ័យនាពេលបច្ចុប្បន្ននេះគឺ«លៀសហាល» ដែលអាហារប្រភេទនេះ វាមិនត្រឹមតែមានតម្លៃសមរម្យ ដែលអាចឱ្យមនុស្សគ្រប់រូបទិញយកមកបរិភោគបាននោះទេ តែវាថែមទាំងមានរសជាតិឆ្ងាញ់ ដែលធ្វើឱ្យអ្នកបរិភោគបានបរិភោគម្តងហើយ ចង់បរិភោគម្តងទៀត។

ប៉ុន្តែមនុស្សភាគច្រើន មិនទាន់បានដឹងទេថាការដែលបរិភោគលៀសហាល វាមិនត្រឹមតែអាចប៉ះពាល់ដល់សុខភាពធម្មតាៗទេ តែការបរិភោគលៀសហាល វានឹងធ្វើឱ្យអ្នកដែលចូលចិត្តបរិភោគ ជួបនូវបញ្ហាដ៏ធ្ងន់ធ្ងរមួយ គឺកើត«បូសថ្លើម» ដែលវាជាបញ្ហាសុខភាពដ៏គួរឱ្យបារម្ភមួយ ដូច្នេះមុននឹងបរិភោគអាហារអ្វីមួយ គួរតែចេះគិតគូពីសុខភាពរបស់ខ្លួន ព្រោះវាអាចនឹងធ្វើឱ្យអ្នកស្តាយក្រោយអស់មួយជីវិត។

ជារួមមក អ្នកដែលចូលចិត្តបរិភោគលៀសហាលគួរតែបានភ្ញាក់ខ្លួន ហើយចាប់ផ្តើមកាត់បន្ថយ ប្រសិនជាអាចគួរតែឈប់បរិភោគគឺល្អបំផុត ព្រោះវានឹងមិនធ្វើឱ្យអ្នកជួបនូវបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ ដែលនាំឱ្យអ្នកខាតទាំងពេលវេលា និងលុយកាក់ក្នុងការយកមកព្យាបាលខ្លួន ម្យ៉ាងសុខភាពគឺជារឿងចម្បង ដែលមនុស្សគ្រប់រូបត្រូវចេះយកចិត្តទុកដាក់លើជានិច្ច៕

Related posts

Leave a Comment