ទ្រាំលែងបាន Bird លេងបោះពាក្យធ្ងន់ៗឡើងចុកៗ ក្រោយសមត្ថកិច្ចប្រកាសបិទក្តី Tangmo

កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ សមត្ថកិច្ចប្រកាសបញ្ចប់រឿងក្តី Tangmo ក្រោយពីស៊ើបអង្កេតអស់ជាង ២ ខែរួចមក ដោយលទ្ធផលដែលប្រមូលបាន គឺសរុបមកថា Tangmo ពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន ហើយស្នាមរបួសលើខ្លួននាង គឺកើតឡើងដោយសារមុតស្លាបចក្រទូកដែលនាងជិះពិតមែន។

ក្រោយពេលប្រកាសបិទរឿងក្តី មហាជន និងអ្នកសិល្បករជាច្រើនហាក់សម្តែងការមិនពេញចិត្តចំពោះលទ្ធផលចេញមកនោះឡើយ។

ជាក់ស្តែង Bird គូស្នេហ៍តារាស្រី Tangmo ក៏ហាក់ទប់អារម្មណ៍ស្ងប់ស្ងាត់លែងបានតទៀតនោះដែរ ដោយ Bird បានបង្ហោះសារថា៖ «ឧប្បត្តិហេតុឪឯងស្អី សាកជាម្តាយឯងទៅមើល!»។

គួរបញ្ជាក់ឱ្យដឹងដែរថា កន្លងទៅជាង ២ ខែទាក់ទងនឹងរឿងក្តីរបស់ Tangmo នេះជាលើកដំបូងដែលនាយ Bird បានប្រើពាក្យធ្ងន់បែបនេះ ដោយសារនេះគេសង្ស័យថានិយាយទៅកាន់ខាងសមត្ថកិច្ច ទាំងដែលកន្លងមកលោកតែងប្រាប់ថា ជឿជាក់លើភាពយុត្តិធម៌ និងការកាត់ក្តីរបស់សមត្ថកិច្ច៕

Related posts

Leave a Comment