ថ្មីៗនេះរឿងរ៉ាវក្តីរបស់តារាស្រី Tangmo គឺហាក់នៅក្តៅគគុកក្នុងចិត្តអ្នកគាំទ្រ ដោយគ្រប់គ្នាហាក់ចង់ឃើញ ចង់បានភាពយុត្តិធម៌ចំពោះតារាស្រីរូបនេះ ជាពិសេសក្រោយពេលដែលគេបង្វែររឿងក្តី ប្រគល់ទៅឱ្យក្រុមស៊ើបអង្កេតពិសេសកាន់កាប់វិញ។
កាលពីថ្មីៗនេះដែល Gatick ដែលត្រូវជាអ្នកគ្រប់គ្រងរបស់ Tangmo បានចូលខ្លួនសារភាព និង ទទួលដឹងឮពាក្យបណ្តឹង ចោទប្រកាន់ពីបទភូតកុហក។
ស្រាប់តែនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ម្តាយ Tangmo និង មេធាវីការពារក្តី គឺនាយ Decha ក៏បានទៅប៉ុស្តិ៍ប៉ូលិសដើម្បីដាក់ពាក្យបណ្តឹងថ្មីមួយផ្សេងចំពោះ Gatick នោះគឺបទបំផ្លាញភស្តុតាង។
មិនត្រឹមតែប៉ុណ្ណោះ ម្តាយ Tangmo ក៏បានរៀបចំដាក់ពាក្យប្តឹងទៅកាន់អតីតមន្ត្រីប៉ូលិសដែលជាប់ពាក់ព័ន្ធ និង កាន់ក្តីនេះចាស់ផងដែរ ដោយមិនទាន់បានបញ្ជាក់នៅឡើយថាចោទប្រកាន់ពីបទអ្វី។
យ៉ាងណាមិញ គ្រប់ពាក្យបណ្តឹង និង វត្ថុតាងផ្សេងៗ បច្ចុប្បន្ននេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមអ្នកស៊ើបអង្កេតពិសេស ដោយចងទុកមួយជុងជាដុំ ដើម្បីរៀបចំបូកសរុបសំណុំរឿង និង រង់ចាំដីកាកោះហៅចូលសាវនាការពីខាងតុលាការថៃ ដែលអាចនឹងធ្វើឡើងបន្ទាប់ពីចូលឆ្នាំហើយ៕