នាយ តាក់ស៊ី មានក្ដីសុខជាមួយប្រពន្ធក្រោយណាស់ ត្រូវនាងផ្គាប់ចិត្តថ្លើមសឹងគ្រប់រឿង

ចាប់តាំងពីតារាកំប្លែង នាយ តាក់ស៊ី ប្រកាសរួមរស់ជាប្ដីប្រពន្ធជាមួយប្រពន្ធក្រោយមក គេសង្កេតឃើញតារាកំប្លែងប្រុសរូបនេះហាក់មានយីអ៊ុនឡើងជាងមុន ទាំងមុខរបររកស៊ី និង ការងារ ធ្វើឱ្យជីវភាពនាយពេលនេះល្អប្រសើរមានលុយ មានឡាន មានផ្ទះសមរម្យរស់នៅយ៉ាងមានក្ដីសុខ។

មិនត្រឹមតែមានសំណាងបានកែប្រែជីវភាពទេ នាយ តាក់ស៊ី ថែមទាំងត្រូវប្រពន្ធក្រោយរូបនេះស្រឡាញ់ថ្នាក់ថ្នម មើលថែផ្គាប់ផ្គន់សឹងតែគ្រប់យ៉ាង។ តួយ៉ាងថ្មីៗនេះ ប្រពន្ធតារាកំប្លែងរូបនេះបានធ្វើខួបកំណើតឱ្យប្ដី ព្រមទាំងបង្ហោះសារយ៉ាងផ្អែមល្ហែមថាស្រឡាញ់នាយ តាក់ស៊ី ស្មើជីវិតទៀតផង ធ្វើឱ្យមហាជនអ្នកគាំទ្រឃើញហើយជួយអរជំនួសក្ដីសុខពួកគេ។

បានប្រពន្ធពូកែយកចិត្ត ហើយថែមទាំងស្អាត និង ប៉ិនប្រសប់រកស៊ីបែបនេះ នាយ តាក់ស៊ី ញញឹមញញែមរស់នៅមានក្ដីសុខមិនស្ទើរឡើយ ដោយជារឿយៗគេឃើញ នាយ និងប្រពន្ធ តែងថតរូបផ្អែមល្ហែមបង្ហោះនៅលើគណនីហ្វេសប៊ុកបង្អួតផ្នែកមហាជនញឹកញាប់៕

Related posts

Leave a Comment