បងប្រុស Tangmo បោះពាក្យឡើងចុកៗដាក់ Gatick ក្រោយដឹងថានាងចូលសារភាព

ថ្មីៗនេះរឿងក្តីរបស់តារាស្រី Tangmo ត្រូវបានផ្ទុះការចាប់អារម្មណ៍ជាថ្មីម្តងទៀត ក្រោយពីបានផ្លាស់ប្តូរទៅឱ្យក្រុមអ្នកស៊ើបអង្កេតកាន់កាប់វិញ។
កាលពីថ្ងៃទី ៤ ខែមេសា កន្លងទៅនេះ Gatick អ្នកគ្រប់គ្រង Tangmo និង ជាមនុស្សម្នាក់ក្នុងចំណោម ៥ នាក់ដែលស្ថិតនៅជាមួយនាងមុនពេលកើតហេតុ បានចូលទទួលដឹងពាក្យបណ្តឹង និង សារភាពតាមការកោះហៅ។

ក្រោយពីដឹងដំណឹងបែបនេះភ្លាម បងប្រុស Tangmo លោក Dayos ហាក់ខឹងឆួលនៅមិនស្ងៀមដូចគ្នា ក៏បានបោះពាក្យសម្តីធ្ងន់ៗតាមបណ្តាញសង្គមថា ៖ «ធ្លាប់តែគិតថា មិត្តភក្តិបែបនេះមានតែក្នុងរឿងល្ខោន»។

បន្ថែមពីនេះ បងប្រុស Tangmo ក៏បញ្ជាក់ឱ្យដឹងថា ៖ «រូបលោកនៅតែប្រកាន់គោលជំហចង់បានយុត្តិធម៌ដល់ប្អូនស្រី ហើយលោកសង្ឃឹមថាអ្នកដែលធ្វើមិនល្អដាក់ប្អូនលោកនឹងជួបកម្មពៀរដែលស័ក្តិសម»៕

Related posts

Leave a Comment