បទថ្មី«ខ្ញុំស្អាត» របស់ អាជី ចំណាយទុនថត កន្លះលានដុល្លារ

អ្នកណាៗក៏ស្គាល់ដែរ អាជី ដែលជាថៅកែលក់ឡេអនឡាញដ៏ល្បី ដែលពេលកន្លងមកត្រូវមហាជនជាច្រើន នាំគ្នាព្រោងព្រាត ហួសចិត្ត និងចំអកឡកឡើយដាក់រូបនាង ចាប់តាំងពីនាង បានពោលថា ទោះបីខ្លួនមិនងូតទឹក ក៏នៅតែស្អាតដែរ ក្នុងចំណោម ១០ នាក់ នាងស្អាតលើសគេ ៩ នាក់ហើយ។

យ៉ាងណាមិញ ជ្រុលល្បីពាក្យនេះហើយ ស្រាប់តែ អាជី បែកគំនិតថ្មី ធ្វើបទចម្រៀងចេញច្រៀងដោយខ្លួនឯង កំពុងតែល្បីលើបណ្តាញសង្គម ក្នុងចំណងជើងថា«ខ្ញុំស្អាត»។
ជាក់ស្តែង បទថ្មីនេះ ត្រូវអ្នកលេងហ្វេសប៊ុក ភាគច្រើន ហាក់ភ្ញាក់ផ្អើលខ្លាំង សាច់វីដេអូចម្រៀងមើលទៅ ឡើងត្រជាក់ភ្នែក ស៊ីចង្វាក់ជាមួយចម្រៀងខ្លាំងទៀត ហើយសាច់ចម្រៀង ក៏មិនអន់ប៉ុន្មានដែរ មិនមែនជាឈាមជ័រអ្នកសិល្បៈ ធ្វើបានដូច្នេះ មិនធម្មតាប៉ុន្មានទេ៕

Related posts

Leave a Comment