បន្ទាប់ពី TangMo បានចែកឋានទៅ Bird មិនខ្ចីចូលសិល្បៈ សុខចិត្តមកធ្វើរឿងនេះ នៅតាមផ្លូវទៅវិញ…

ថៃ៖ បន្ទាប់ពី តារាសម្ដែងស្រី Tangmo បានទទួលម.រ.ណ.ភាព ជិតមួយខែទៅនេះ បណ្ដាហ្វេនៗជាច្រើននៅតែផ្ញើរក្ដីអាល័យចំពោះនាង ជាពិសេស ក៏បានបង្ហាញអារម្មណ៍អាណិតអាសូរចំពោះ លោក Bird ដែលជាសង្សាតារាស្រីរូបនេះ ដែលមានក្តីស្រលាញ់យ៉ាងស្មោះត្រង់ចំពោះនាង ផងដែរ។

ដោយឡែក កាលពីថ្មីៗនេះ ស្រាប់តែមានការបើកបង្ហាញនូវរូបភាពរបស់ លោក Bird ដែលបានត្រៀមខ្លួន វិលត្រឡប់មក​លក់​ទឹកក្រូច​ម្តងទៀត ដែលជារូបភាពចេញពីអ្នកប្រើប្រាស់ TikTok ម្នាក់ និងបានបង្ហោះ នៅពេលដែលលោកបើកទ្វារថយន្ត ពណ៌ស ព្រមទាំងបានលើកឡើងថា Bird មកយកឡានទៅលក់ទឹកក្រូច និងប្រាប់ឲ្យអ្នកគ្រប់គ្នា ជួយ​ផ្តល់​ការ​គាំទ្រ​ដល់រូបលោក ផង។

យ៉ាងណាមិញ បើត្រលប់ទៅ កាលពី ៣ ឆ្នាំមុន ក្នុងឆ្នាំ ២០១៩ លោក Bird ក៏បានបង្ហោះរូបភាពខ្លួនឯង ដែលកំពុងតែលក់ទឹកក្រូចច្របាច់ស្រស់ៗ នៅក្នុងគណនី instagram ផ្ទាល់ខ្លួន ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment