បវរណាស់! MUC ២ ជំនាន់ណាត់គ្នាគ្រងឈុតទេវតាឆ្នាំថ្មី ឆ្នាំខាល ស្អាតក្រៃណាស់

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមកដល់ នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទី។

ទេវតាដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោក ឆ្នាំថ្មីនេះ ជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង កិរិណីទេវី គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយ សណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់ កង្វេរ ព្រះហស្តឆ្វេងទ្រង់ កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ។

បើក្រឡេកមកមើលក្នុងរង្វង់សិល្បៈ មហាជនធ្លាប់បានជ្រាបមកហើយកាលពីឆ្នាំកន្លងទៅ គេរមែងឃើញមានសិល្បការិនីជាច្រើន បានតុបតែងខ្លួន បង្ហាញសម្រស់ដ៏ស្រស់បវរនៃទេពធីតាឆ្នាំថ្មី។ ក្នុងឆ្នាំថ្មី ឆ្នាំខាលនេះ បើទោះជាមិនទាន់មកដល់ក៏ពិតមែន ប៉ុន្តែគេបានឃើញតារាស្រីជាច្រើនរូបហើយ ដែលបានតុបតែងគ្រងឈុតជាទេវតាឆ្នាំថ្មី ឆ្នាំខាល ព្រះនាង កិរិណីទេវី យ៉ាងស្រស់ស្អាតខ្លាំង។

ដោយឡែក សម្រាប់ Miss Universe Cambodia ២ ជំនាន់ ដោយមានដូចជា ឆ្នាំ ២០២០ កញ្ញា រ៉េត សារីតា និង ២០២១ កញ្ញា ងិន ម៉ារ៉ាឌី ក៏បានគ្រងនូវឈុតព្រះនាង មណ្ឌាទេវី ទេវតាឆ្នាំថ្មី ឆ្នាំខាលនេះ យ៉ាងស្អាតប្រពៃផងដែរ៕

Related posts

Leave a Comment