បាត់ Matt ឈឹង ខណៈសង្សារសំណព្វចិត្ត Songkarn ដេកឈឺជាប់នឹងគ្រែ តែមិនឃើញមកថ្នាក់ថ្នមថែ

ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយ ក្រោយលែងលះជាមួយអតីតភរិយាតារាស្រី Aff Tasaorn មក លោក Songkarn ក៏បានបង្កាត់ភ្លើងស្នេហ៍សាជាថ្មីម្តងទៀតជាមួយតារាស្រី Matt Peranee យ៉ាងបើកចំហនៅចំពោះមុខមហាជន បើទោះបីជាត្រូវរងពាក្យរិះគន់យ៉ាងណាក៏ដោយក្តី។
បន្ទាប់ពីសាងស្នេហ៍អស់រាប់ឆ្នាំ ជារឿយៗ Songkarn និង គូស្នេហ៍ថ្មី តែងតែបង្ហាញភាពផ្អែមល្ហែមមិនដែលដាច់ឡើយនៅលើបណ្តាញសង្គម ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍មិនស្ទើរឡើយ ពីទំនាក់ទមនងស្នេហ៍រវាងអ្នកទាំងពីរ។

ដោយឡែក ចំពោះទំនាក់ទំនងរបស់ Songkarn និង Matt នៅពេលនេះ បានធ្វើឱ្យមហាជនកើតក្តីងឿងឆ្ងល់ជាខ្លាំង ដោយគេបានលើកឡើងថា តើមកទល់ពេលនេះអ្នកទាំងពីរនៅមានទំនាក់ទំនងគ្នាជាធម្មតា ឬ បែកគ្នាហើយ? ព្រោះមួយរយៈចុងក្រោយនេះ គូស្នេហ៍នេះហាក់ស្ងប់ស្ងាត់រៀងៗខ្លួន និង ធ្លាប់បានបង្ហោះសារប្លែកៗកាលពីកន្លងទៅ ដែលសូម្បីតែរូបភាពផ្អែមល្ហែមដូចមុនក៏មិនមានបង្ហោះនៅលើបណ្តាញសង្គមដែរ។

ជាក់ស្តែ នៅពេលដែលលោក Songkarn កំពុងតែឈឺដេកពេទ្យនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នេះ គេក៏សង្កេតឃើញថា គ្មានវត្តមានគូស្នេហ៍សំណព្វចិត្ត Matt Peranee នៅមើលថែថ្នាក់ថ្នម ឬ បង្ហោះសារជូនពរអ្វីដែរ រហូតមហាជនជាច្រើនកាន់តែសង្ស័យខ្លាំងឡើង។

យ៉ាងណាមិញ ក្រោយផ្ទុះមន្ទឹលសង្ស័យរួចមក មហាជនមិនតិចនាក់នោះទេ ដែលកំពុងតែរង់ចាំមើលសកម្មភាពរបស់អ្នកទាំងពីរ និង ការបកស្រាយ ដើម្បីជម្រះមន្ទឹលសង្ស័យមួយនេះ ថាតើក្តីស្នេហ៍របស់អ្នកទាំងពីនេះដើរដល់ណាហើយ៕

Related posts

Leave a Comment