បើកបង្ហាញរោងចក្រ និង ឃ្លាំងទំនិញរបស់សេដ្ឋីថៃវ័យក្មេង Pimrypie ឃើញហើយ ចង់ទន់ជង្គង់

ប្រិយមិត្តខ្លះប្រាកដជាបានស្គាល់ហើយ ពីអ្នកលក់អនឡាញល្បីឈ្មោះម្នាក់ប្រចាំប្រទេសថៃ គឺនាង Pimrypie ដែលមានឈ្មោះពិតថា Chitra ។ បច្ចុប្បន្ននេះ នាងមានអាយុ ៣០ ឆ្នាំ។ បើយើងក្រឡេកទៅមើលពីជីវិតរបស់នាងមុន នាពេលនេះ គឺពោរពេញទៅដោយភាពជោគជ័យ សល់លុយវាល់លាន និង ក្លាយជាអ្នកលក់អនឡាញល្បីប្រចាំប្រទេសថៃ ព្រមទាំងមានជំនួញកាន់ក្ដោបក្នុងដៃធំៗជាច្រើន។

ជាមួយគ្នានេះដែរ ឃើញថាក្រោយនាងជោគជ័យលើវិស័យអនឡាញមក នាងក៏ចាប់ផ្តើមមានដៃគូវិនិយោគលើទំនិញនាំចេញនាំចូលរបស់នាងរហូតដល់ទៅ ១៣ ប្រទេសឯណោះ។ ជាក់ស្តែង ថ្មីៗនេះ កំពូលវរនារីអនឡាញស្រីល្បីឈ្មោះនាង Pimrypie ម្នាក់នេះ ក៏បានបង្ហាញពីរោងចក្រផលិត ក៏ដូចជាខ្លាំងស្តុកទំនិញយ៉ាងធំមហាសាលរបស់នាងឱ្យមហាជនបានស្គាល់ និង ឃើញទៀតផង។ ក្នុងនោះមានឃ្លាំងសម្រាប់ស្តុក ក៏ដូចជាកន្លែងសម្រាប់ផលិតទំនិញរួមចំនួន ១០ កន្លែងធំៗឯណោះ។

ក្នុងនោះរួមមាន ៖ «រោងចក្រ ក៏ដូចជាឃ្លាំងផលិតទឹកប្រហុក , ចានឆ្នាំង , របស់លេង , ប្រអប់ប្រើប្រាស់, ម្ទេសក្រៀម ,ឃ្លាំងសម្រាប់ស្តុកទំនិញដើម្បីទុកលក់ក្នុងការឡាយ និង នៅមានឃ្លាំងជាច្រើនទៀតនៅក្នុងនោះ ដើម្បីបំពេញតម្រូវការ ក៏ដូចជាសម្រាប់ផ្ទត់ផ្គង់ដល់អតិថិជនដើម្បីកុំឱ្យមានការយឺតយ៉ាវផងដែរ»។ លើសពីនេះទៅទៀត នាងមិនបញ្ឈប់ក្តីស្រម៉ៃរបស់នាងត្រឹមនេះនោះដែរ នាងនឹងបន្តពង្រីក ក៏ដូចជារកដៃគូសហការបន្ថែមទៀតផងដែរ។

នាង Pimrypie ក៏បានបញ្ជាក់ផងដែថា ក្នុងមួយខែៗមានអ្នកកម្ម៉ង់ទិញឥវ៉ាន់រហូតទៅដល់ ១០ លានមុខក៏មានដែរ ហើយសម្រាប់ឃ្លាំង ក៏ដូចជារោងចក្រទាំងអស់ នាងចំណាយក្នុងការសាងសង់អស់យ៉ាងតិចជាង 30 លានដុល្លារឯណោះ។

Related posts

Leave a Comment