បែកធ្លាយតារាថៃ Aonsarawut ធ្លាប់ត្រូវស្រីក្មេងសុំចិញ្ចឹម ជះលុយជិត ១០ ម៉ឺនដុល្លារ ឱ្យចាយលេង

បើនិយាយពីតារាសម្ដែងថៃក្នុងទសវត្សរ៍ ៩០ មហាជនប្រហែលជាបានស្គាល់រួចមកហើយលោក Aonsarawut ដែលជាតារាប្រុសជើងចាស់រូបសង្ហាសាច់ដុំកង់ៗ ទទួលបាននូវប្រជាប្រិយភាពខ្លាំងមកទល់នឹងបច្ចុប្បន្ន ខណៈដែលទេព្យកោសល្យនៅតែល្អ និង រូបសម្បត្តិនៅតែស្រស់សង្ហា ។

ទោះបីជាមានវ័យក្បែរ ៥០ ឆ្នាំក៏ពិតមែន ប៉ុន្តែតារារូបនេះហាក់ដូចជាថែបាននូវរូបសម្រស់របស់ខ្លួនបានយ៉ាងស្រស់ស្អាត ជាពិសេសមានស្រីៗមិនតិចទេដែលលង់លើរូបលោក ។ យ៉ាងណា កាលពីពេលកន្លងទៅនេះ មានការចាប់អារម្មណ៍មួយបន្ទាប់ពីលេចឮដំណឹងថា តារាប្រុសជើងចាស់រូបសង្ហារូបនេះ មានស្រីក្មេងសុំចិញ្ចឹមផ្តល់លុយឱ្យ ៣ លានបាត​ ដែលស្មើប្រមាណជាជិត ១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។

យ៉ាងណាមិញ ទន្ទឹមនឹងមានព័ត៌មានបែបនោះមក កន្លងទៅនេះ លោក Aonsarawut ក៏បានចេញមុខមកបកស្រាយថា លោកពិតមិនអាចទទួលយកបានឡើយនូវការផ្ដល់ជូននោះ លោកអរគុណចំពោះបុគ្គលនោះដែលមានទឹកចិត្តស្រឡាញ់រាប់អានលោកចង់ជួយលោក ក៏ប៉ុន្តែសម្រាប់លោក គឺសុខចិត្តប្រឹងប្រែងធ្វើការដោយកម្លាំងញើសឈាមខ្លួនឯង ទោះបីតិចច្រើនក្ដីវាជាការខិតខំចេញពីលោកផ្ទាល់ ។

ណាមួយ លោកចង់មានមោទកភាពលើជីវិតរបស់លោក ទោះបីជានឿយហត់តែលោកក៏សប្បាយចិត្ត សម្រាប់រូបលោកសូមរាប់គ្នាជាមិត្ត ជាបងប្អូនក៏គ្រប់គ្រាន់ហើយ តែបើថាលើសពីនោះលោកក៏មិនអាចដែរ ទោះបីជាជនជាតិថៃ ឬក៏បរទេសនោះទេ ។

ជាការពិតជារឿយៗ តែងមានអ្នកមកសុំជួលឧបត្ថមដល់លោក មិនថាប្រុសឬ ក៏ស្រីនោះទេ ហើយសម្រាប់អ្នកសិល្បករដទៃក៏ធ្លាប់ជួបដែរ មិនមែនមានតែលោកម្នាក់នោះទេ ក៏ប៉ុន្តែសម្រាប់រូបលោកមិនព្រមទទួលយកអ្វីដែលគេឱ្យមកស្រួលៗនោះទេ លោកសុខចិត្តប្រឹងប្រែងដោយខ្លួនឯងប្រសើរជាងគេឱ្យ ។

ម៉្យាងវិញទៀត សម្រាប់រឿងដែលកើតឡើងលោកក៏មិនបានយកចិត្តទុកដាក់ច្រើនពេកដែរ ព្រោះលោកយល់ថាគ្មាននរណាដែលជួយយើងបានមួយជីវិតនោះទេក្រៅពីខ្លួនឯងនោះ ៕

Related posts

Leave a Comment