បែកស្នេហ៍ចាស់ជាង ១ ឆ្នាំ ទីបំផុត រឿន ណាត រកបានអ្នកស្អំបេះដូងថ្មី ជាបុរសសង្ហាមុខមានស្នេហ៍ម្នាក់នេះ

ធ្មេចបើកៗរយៈពេលប្រមាណជាង ១ ឆ្នាំមកហើយ ដែល Miss Universe Cambodia 2018 កញ្ញា រឿន ណាត បានប្រកាសបែកបាក់ស្នេហ៍នឹងអតីតមិត្តប្រុស ដែលគេស្គាល់ថាជាតារាប្រុសលោក ជា ឃាងឈេ។
កាលនោះគេចាំបានថា កញ្ញា រឿន ណាត បានបញ្ជាក់ថា ការបែកបាក់នឹងអតីតគូស្នេហ៍ គឺដោយសារតែការមិនចុះសម្រុងគ្នា ប៉ុន្ដែការបែកបាក់របស់អ្នកាំទាំង ២ គឺដោយសន្តិវិធីមិនមានអ្វីដែលចោទជាបញ្ហានឹងគ្នា និង បន្តរួមការងារលើវិថីសិល្បៈដូចដើម។

យ៉ាងណាមិញ ក្រោយពីបែកបាក់លោក ជា ឃាងឈេ អស់រយៈពេលជាង ១ ឆ្នាំមកនេះ ស្រាប់តែនៅអំឡុងខែមីនា ឆ្នាំ ២០២២ នេះ Miss Universe Cambodia 2018 កញ្ញា រឿន ណាត ក៏បានធ្វើឱ្យមហាជណអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរូបភាពច្រើនសន្លឹករបស់នាង និង បុរសម្នាក់ត្រូវបានផុសឡើងលើបណ្តាញសង្គមហ្វេសប៊ុក ដោយរាល់សកម្មភាព និង សារអមនឹងរូបភាពនីមួយៗបានបញ្ជាក់ថា បុរសរូបនោះជាគូស្នេហ៍ថ្មីរបស់កញ្ញា រឿន ណាត។

អ្វីដែលកាន់តែចាប់អារម្មណ៍ គូស្នេហ៍ថ្មីរបស់កញ្ញា រឿន ណាត គឺមិនមែនជាអ្នកឆ្ងាយណានោះឡើយ ពោលគឺលោកក៏ជាអ្នកមានអាជីពក្នុងវិថីសិល្បៈដែរ ដោយមានអាជីពជា DJ ចាក់ភ្លេងមានឈ្មោះថា DJ Em។

ក្រោយឃើញ កញ្ញា រឿន ណាត បានរកម្ចាស់ស្អំបេះដូងថ្មីហើយនោះ អ្នកគាំទ្រជាច្រើនក៏បានចូលរួមអបអរសាទរ និង សង្ឃឹមថាអ្នកទាំង ២ នឹងស្រឡាញ់គ្នាយូរអង្វែង ព្រមទាំងមានដំណឹងល្អក្នុងពេលឆាប់ៗខាងមុខនេះ៕

Related posts

Leave a Comment