ជាការពិតណាស់ ទំនាក់ទំនងស្នេហារបស់តារាម៉ូដែល និងជាតារាសម្ដែងស្រី កញ្ញា ទឹម រដ្ឋា រវាងដៃគូជនជាត់បរទេសដ៏សង្ហា បានដើរមកដល់ទីបញ្ចប់ក្នុងនាមជាគូដណ្ដឹងក្លាយជា គូស្វាមីភរិយា នៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។
ទន្ទឹមនឹងនេះ កាន់តែកៀកថ្ងៃចូលរោងជ័យតាមប្រពៃណីខ្មែរ កញ្ញា ទឹម រដ្ឋា ក៏ទម្លាយរូបថត Pre Wedding ជាបន្តបន្ទាប់ ដែលក្នុងឈុតនីមួយៗសុទ្ធសឹងតែស្អាតសមសួន មានទាំងសម័យស៊ីវីល័យ តែក្នុងនោះ កញ្ញា ក៏មិនភ្លេចនោះដែរក្នុងការតុបតែងថតជាឈុតបុរាណខ្មែរ បើទោះបីជាអនាគតស្វាមីជា ជនបរទេសក៏ដោយ។
ជាក់ស្ដែង នៅមុននេះបន្តិច តារាស្រីរាងខ្ពស់ស្រឡះរូបនេះក៏បានបង្ហោះនូវរូបភាព ដែលបានគ្រងនូវឈុតបុរាណ ជា «ឈុតព្រះឥសូរនិងព្រះនាងឧមា» ដោយឈុតនេះ បានដកស្រងច្នៃចេញពីរចនាបទព្រះគោនិងច្នៃបន្ថែមអោយកាន់តែមានសោភ័ណភាពដែលថិតក្នុងលំហរខ្មែរផងដែរ។