ប្លែករហូត! លេចមុខបុរសម្នាក់ទៀត ចេញវីដេអូហូបចំបើងចុចអំបិលម្ទេស ផ្ទុះការភ្ញាក់ផ្អើលខ្លាំង…(វីដេអូ)

នាពេលថ្មីៗនេះ បុរសម្នាក់បានចេញវីដេអូសកម្មភាពដែលខ្លួនបានហូបចំបើងស្ងួតជាមួយនឹងអំបិលម្ទេស ដែលធ្វើឱ្យមហាជននៅក្នុងបណ្ដាញសង្គមនាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលចម្លែកចិត្តជាខ្លាំង។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈការបញ្ជាក់ផ្ទាល់របស់បុរសហូបចំបើងនៅក្នុងវីដេអូនៅលើផេក Juliet Eating បានឱ្យដឹងថា មួយរយៈ​នេះ លោកបានឃើញមនុស្សមួយចំនួននៅលើបណ្ដាញសង្គមនាំគ្នាហូបរបស់ប្លែកៗដែលមានដូចជាទុរ៉េន និង ស្មៅ ជាដើម ដែលធ្វើឱ្យលោកនៅមិនសុខ ចេញមកហូបអ្វីនឹងគេដែរ ដោយហូបឱ្យប្លែកជាងគេតែម្ដង ខណៈរបស់ដែលលោកហូបនោះ គឺជាចំបើងស្ងួត ជាចំណីរបស់សត្វគោ និង ក្របី។
ទន្ទឹមទៅនឹងវីដេអូប្រមាណ ០៤ នាទី មុនពេលហូប បុរសខាងលើបានពោលយ៉ាងសាមញ្ញថា គោក្របីស៊ីបាន ហេតុអ្វីមនុស្សស៊ីមិនបាន ទើបលោកសាកហូបវាជាមួយអំបិលម្ទេសតែម្ដង ដោយចង់ដឹងថាវាមានជាតិយ៉ាងណា។

Related posts

Leave a Comment