អ្នកវិទ្យាសាស្ត្រផ្ទុះការបារម្ភ ក្រោយរកឃើញកម្ទេចប្លាស្ទិកតូចៗ ក្នុងឈាមមនុស្សជាលើកដំបូង
តាមការសិក្សាថ្មីៗនេះ បានរកឃើញភាគល្អិតប្លាស្ទិកតូចៗក្នុងឈាមនៃអ្នកជំងឺជិត ៨០ ភាគរយដែលធ្វើតេស្ត ដោយសំណាករបស់អ្នកជំងឺខ្លះ គឺមានផ្ទុកភាគល្អិតប្លាស្ទិកច្រើន ដោយអ្នកខ្លះមានផ្ទុកភាគល្អិតប្លាស្ទិក ២ ឬ ៣ ប្រភេទផ្សេងៗគ្នា។
ភាគល្អិតប្លាស្ទិក ដែលមានរង្វាស់តូចខ្លាំងរហូតដល់ ០.០០០៧ មីលីម៉ែត្រ គឺត្រូវបានដឹងរួចមកហើយថាមានគ្រោះថ្នាក់ខ្លាំង អាចបំផ្លាញដល់កោសិកាមនុស្ស។ ការសិក្សាថ្មីនេះដែរ គឺគ្រាន់តែជាភស្តុតាងចុងក្រោយមួយ ដែលបង្ហាញឱ្យឃើញថាកម្ទេចប្លាស្ទិកប៉ះពាល់ដល់សុខភាពរបស់យើងខ្លាំងក្លាប៉ុណ្ណា៕