ផ្ទុះការភ្ញាក់ផ្អើល ក្រោយមហាជនចាប់បាន Poh និង Robert សឹកមុនថ្ងៃកំណត់ស្ងាត់ៗ

មុននេះបន្តិចផ្ទុះការភ្ញាក់ផ្អើលពេញហ្វេសប៊ុកនៅថៃ ក្រោយគេបានរកឃើញថាហាយសូរ Poh និង Robert ដែលទៅកោរសក់បួសតាមបែបព្រាហ្មណ៍ នៅឯវត្តថាម៉ៃ ខេត្ត Rachaburi ប្រទេសថៃ បានលាចាកសិក្ខាបទមុនថ្ងៃកំណត់។

ដោយថ្ងៃកំណត់អ្នកទាំង ២ ត្រូវសឹក គឺនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ពេលល្ងាច ដោយឡែកនៅព្រឹកថ្ងៃទី ៣០ ខែមីនា​ វេលាម៉ោងប្រមាណជា ៩ និង ០០ នាទីនេះ គេបានឃើញលោកទាំង ២ លាចាកសិក្ខាបទរួចរាល់ទៅហើយ ដោយលួចសឹកស្ងាត់ៗ មិនបានបញ្ជាក់មូលហេតុអ្វី។

គួរបញ្ជាក់ឱ្យដឹងដែរថា មកទល់ពេលបច្ចុប្បន្ននេះ រឿងក្តីរបស់តារាស្រី Tangmo គឺនៅមិនទាន់ចប់សព្វគ្រប់នៅឡើយទេ គឺត្រូវបានប្រគល់ទៅឱ្យខាងក្រុមស៊ើបអង្កេតពិសេស ហៅកាត់ DSI ជាអ្នកកាន់កាប់វិញ ដោយរឿងក្តីនេះអាចនឹងបើកឡើងវិញនៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ យោងតាមការបញ្ជាក់ពីប្រភពព័ត៌មាន Daily News៕

Related posts

Leave a Comment