ផ្ទុះការសរសើរ! ឡុង លីងគ័ង្គ នៅក្មេងសោះមានគំនិតធ្វើរឿងគំរូនេះ ជួយក្មេងៗដែល…

ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានផ្ទុះការសរសើរចំពោះតារាចម្រៀងវ័យក្មេង ឡុង លីងគ័ង្គ ជាខ្លាំង ក្រោយឃើញគណនីហ្វេសប៊ុកមួយឈ្មោះ Mam Somaly បានបង្ហោះសារស្ងប់ស្ញែងពីទឹកចិត្តមនុស្សធម៌ ចេះជួយដល់សង្គមទាំងកុមារារូបនេះនៅវ័យក្មេងនៅឡើយ ធ្វើជាគំរូដល់ល្អសម្រាប់មជ្ឈដ្ឋានជុំវិញ ខណៈរូបគេបានប្រមូលថវិកាពីសប្បុរសជនជួយដល់កុមារីនៅក្នុងអង្គការ អេហ្វេស៊ីបកម្ពុជា។

សាររបស់គណនីហ្វេសប៊ុក Mam Somaly មានអត្ថន័យដូចតទៅ ៖ «មិនមែនលុយទេដែលខ្ញុំ និង កូនៗ ក្នុងអង្គការ Afesip Cambodia សប្បាយ និង រំភើបចិត្តនោះ គឺគាត់តែម្តង Long Lingkorng Lingkorng Long ជាក្មេងតូចសោះ ហើយជាក្មេងប្រុសទៀត តែមានគំនិតជួយសង្គមបាត់ទៅហើយ ពិសេសគឺជួយកុមារីដែលរងគ្រោះទៀត

អ៊ំពិតជាសសើរកូនដោយស្មោះ ពុកម៉ែកូនពិតជាមនុស្សល្អ ដែលបានបណ្តុះគ្រាប់ពូជល្អសម្រាប់សង្គម បើមានកូនប្រុស ល្អៗបែបនេះ ថ្ងៃមួយទៅអនាគត យើង នឹងលុបបំបាត់ការរំលោភ និង ជួញដូរកុមារបានជាមិនខាន អ៊ំសង្ឃឹមថា ទង្វើដ៏សប្បុរស របស់កូនប្រុស និង សាយភាយ ជាគំរូដ៏វិសេសវិសាលដល់កុមារាទំាងអស់ដើម្បីជាគំរូ និង កម្លាំងចិត្តដល់ពួកគាត់ ក្មួយមិនមែនត្រឹមតែជួយថវិកាទេ តែទង្វើរបស់ក្មួយបានជួយព្យាបាលជំងឺផ្លូវចិត្តដល់កុមារី តូចៗដែលកំពុងតែភ័យ និង ខ្លាចមនុស្សប្រុស»។

ទង្វើសប្បុរសធម៌របស់ លីងគ័ង្គ មិនត្រឹមតែជួយព្យាបាលជំងឺផ្លូវចិត្តរបស់កុមារីតូចៗដែលកំពុងភិតភ័យពីការរំលោភ និង ការជួញដូរមនុស្សនៅក្នុងអង្គការ អេហ្វេស៊ីបកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្ដែកុមារាដែលមានបេះដូងស្រស់ថ្លារូបនេះ ក៏កំពុងទទួលបានការកោតស្ងប់ស្ញែងពីបណ្ដាសង្គមទាំងមូលឱ្យជ្រួតជ្រាបពីអំពើល្អ ធ្វើជាគំរូសម្រាប់កុមារាផ្សេងទៀតដើម្បីក្លាយជាទំពាំងស្នងឭស្សីដ៏ល្អសម្រាប់សង្គមយើង៕

Related posts

Leave a Comment