ផ្ទុះចាប់អារម្មណ៍! ដាវ ​ដាវីកា ​បានដាក់​ពាក្យ​ត្រៀម​ចូលប្រកួត​វិស័យ​បវរកញ្ញា ​ក្នុងកម្មវិធី​នេះ​

តារាសម្ដែងស្រីវ័យក្មេង ដាវ ដាវីកា បច្ចុប្បន្ន នាងហាក់កាន់តែបោះជំហានយ៉ាងជោគជ័យនៅក្នុងវិស័យសិល្បៈ ​ដោយ​ក្រៅពី​ការងារ​ថតកុន ​ស្រីស្អាតរូបនេះ​ក៏​ក្ដោប​បាន​ការងារថតស្ពតពាណិជ្ជកម្ម ​និង ​ការងារស្ថិត​ក្នុងរង្វង់សិល្បៈ​ផ្សេងៗទៀត​ជាច្រើន​ផងដែរ។​

លើសពីនេះ ឃើញថា កញ្ញា ដាវ ដាវីកា ​តែងទទួល​បានការចាប់អារម្មណ៍​សរសើរពីអ្នកគាំទ្រ​​ជាមួយ​សមត្ថ​ភាព​​ផ្សេងៗ​របស់​នាង​​ក្នុងវិស័យ​សម្ដែង ​​ព្រមទាំងរូប​​សម្រស់​ស្រស់​ស្អាតគួរឱ្យស្រឡាញ់​ក្រមិចក្រមើម​របស់នាងផងដែរ។

ដោយឡែក ស្របពេលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ថ្មីៗនេះ ដាវ ដាវីកា ​ក៏បានធ្វើ​ឱ្យមហាជន ​ជាពិសេសអ្នកគាំទ្រ​របស់នាងហាក់​ភ្ញាក់ផ្អើល ​និងមាន​ការ​រំភើប​​ចិត្ត​ខ្លាំង ​​ក្រោយពីទទួល​​ដំណឹង​ថា ​នាង​បាន​សម្រេចចិត្ត​ប្រឡូកចូលក្នុង​វិស័យបវរកញ្ញា​ហើយ ​គឺនាងបាន​ធ្វើការដាក់​ពាក្យចូល​ប្រកួតកម្មវិធី ​Miss Universe ​C​ambodia ២០២២ នេះរួចរាល់ហើយ បើតាមការបង្ហោះលើបណ្ដាញសង្គម Team Cambodia។

ជាមួយគ្នានោះ ក្រោយពីបានឭដំណឹងនេះភ្លាម មហាជនអ្នកគាំទ្រ ក៏ដូចមិត្តអ្នកសិល្បៈ​ជាច្រើន ​បានសម្ដែង​នូវការគាំទ្រ​យ៉ាងពេញទី ​និងជូនពរ​ចំពោះ ​ដាវ ដាវីកា ​ជា​មួយ​ដំណើរ​ឆ្ពោះ​ទៅការប្រកួត​វិស័យបវរកញ្ញា​ចក្រវាលនេះ​ផងដែរ៕​

Related posts

Leave a Comment