មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយនៅសុខៗ ផេនខេក បានបង្ហោះរូបថត ព្រមទាំងសារបញ្ជាក់ច្បាស់ៗថា ស្វាមីក្បត់ចិត្តទៅលួចមានអ្នកថ្មី ធ្វើឱ្យនាងឈឺចាប់ជាងរឿងជំពាក់បំណុលគេទៅទៀត ខណៈពួកគេទាំងពីរទើបតែរៀបការក្លាយជាប្ដីប្រពន្ធតាមប្រពៃណីនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ។
ផេនខេក និង ស្វាមី ទើបតែរៀបការនឹងគ្នាអញ្ជើញអ្នកសិល្បៈចូលរួមមង្គលការទើបតែបានខ្ទង់ជាង ១ ខែ ស្រាប់តែនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ នេះ ផេនខេក បានបង្ហោះសារប្រកាសក្ដែងៗថា ៖ «៦ ឆ្នាំនេះទុកជាការយល់សប្តិទៅចុះ… សង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឱ្យបានល្អ មិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំង ២ ស្រឡាញ់គ្នាខ្លាំងណាស់»។
ក្នុងនោះ ផេនខេក ថែមទាំងបានបញ្ជាក់យ៉ាងច្បាស់ទៀតថា នេះមិនមែនការសម្ដែងឡើយ។ នាងបានរៀបរាប់បន្ថែមទៀតថា ៖ «បញ្ជាក់មិនមែនសម្តែង ព្រោះមិននឹកស្មានហើយក៏ពិបាកទទួលយកជាងរឿងខ្ញុំជំពាក់លុយគេទៀ»៕