ផ្អើលអ្នកគាំទ្រ! ស្ងាត់ៗ Pancake សំងំរៀនចប់ថ្នាក់បណ្ឌិត ក្នុងជំនាញមួយនេះ

ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ មុខជាបានស្គាល់ច្បាស់តារាស្រីជើងចាស់ Pancake Khemanit ដែលមានរូបសម្រស់ស្រស់ស្អាត មានរាងស្រឡូន ជាពិសេសគឺពោរពេញដោយសមត្ថភាព អាចសម្តែង និង ច្រៀងបានថែមទៀត។

បើទោះបីជាជោគជ័យក្នុងអាជីពសិល្បៈខ្លាំង និង មមាញឹកជាមួយការងារថតជាច្រើនក្តី តែ Pancake ត្រូវបានគេស្គាល់ថាជាមនុស្សស្រឡាញ់ការសិក្សា ហើយនាងមិនដែលបោះបង់ចោលនោះឡើយ។

ជាក់ស្តែងនៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ នេះ Pancake បានលេចមុខចូលរួមទទួលសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់បណ្ឌិត នៅឯសាកលវិទ្យាល័យ Ramkhamhaeng University ផ្នែកសិក្សា និងអភិវឌ្ឍន៍ធនធានមនុស្ស ក្រោយចំណាយពេលសិក្សាអស់ពេលជាង ៧ ឆ្នាំកន្លងមក។

ក្រៅពីនេះយើងក៏ឃើញមានការចូលរួមអបអរសាទរពីសំណាក់អ្នកគាំទ្រជាច្រើននាក់ផងដែរ ដោយគ្រប់គ្នាលាន់មាត់សរសើរថា Pancake មិនត្រឹមតែស្អាត ល្បីឈ្មោះនោះទេ តែក៏ជាបុគ្គលពូកែមួយរូបផងដែរ៕

Related posts

Leave a Comment