ពិតទេ? មេក្រុម និងសមាជិកក្រុម ទម្លាយចរិកពិត នាយប្រុញ យ៉ាប់ថ្នាក់នេះ(មានវីដេអូ)

ពិតណាស់ ប៉ុន្មានថ្ងៃចុងក្រោយនេះ ផ្ទុះការចាប់អារម្មណ៍ក្រោយ លេចឮដំណឹង នាយប្រុញ ជួបរឿងអ.យុត្តិធម៌ ក្រោយពេល ក្មេងប្រុសរូបនេះ ចេញថតវីដេអូជាច្រើន ប៉ុន្តែទទួលបានប្រាក់ចំណូលតែម្តង ហើយក្រោយមកៗក៏លែងទទួលបាន ធ្វើឲ្យមហាជន ផ្ទុះការងើងឆ្ងល់ជាខ្លាំង ដែលមួយរយៈចុងក្រោយនេះ នាយប្រុញ ក៏បានរត់ទៅនៅស្រុកកំណើតវិញទៀត។

យ៉ាងណាមិញ ក្រោយលេចឮដំណឹងដូច្នេះ ចេញពីមាត់សាមីខ្លួន និងអ្នកម្តាយហើយនោះ មេក្រុមរបស់ នាយប្រុញ និងសមាជិកក្រុមផ្សេងទៀត ចេញវីដេអូទម្លាយចរិកពិតៗខាងក្នុង របស់ក្មេងប្រុសរូបនេះ ធ្វើឲ្យអ្នកលេងបណ្តាញសង្គម ហួសចិត្ត តើនេះជាការពិតដែរទេ?ក្នុងនោះ សមាជិកក្រុម បានបង្ហើបថា នាយប្រុញ ធ្លាប់បានទារខ្លួនទិញម៉ូតទាំងកណ្តាលអធ្រាតម៉ោង ៣ទៀបភ្លឺ បើមិនព្រមទិញឲ្យទេ ប្រាកដជាមានបញ្ហា ដោយមានកាន់ដុំថ្មក្នុងដៃថែមទៀត ហាក់ដូចជាការគម្រា.ម មិនតែប៉ុណ្ណោះ រូបលោកក៏បានដើរសងបំណុលគេគ្រប់កន្លែង ដែលក្មេងប្រុសរូបនេះជំពាក់គេ លើសពីនេះទៅទៀត សមាជិកក្រុមក៏បានបន្តថា នាយប្រុញ ចូលចិត្តដើរលេងដាច់យប់ ពេលខ្លះលេងហ្គេមទល់ភ្លឺមិនសម្រាក និង និយាយទូរសព្ទជាមួយមិត្តភក្តិស្រីៗដល់យប់ៗ មិនរកគេងពួន ដល់ពេលព្រឹកត្រូវធ្វើការ ដាស់មិនព្រមក្រោក។

ជួនពេលខ្លះ ធ្វើការៗ ក៏រត់ចោលកណ្តាលទី គ្មានទំនួលខុសត្រូវទាល់តែសោះ ម្យ៉ាងទៀត ពេលទៅដល់ស្រុក នាយប្រុញ បានឆាតឲ្យមេក្រុមផ្ញើម៉ូតូឲ្យ ហើយរូបលោកក៏បញ្ជាក់ថា ទោះលែងបន្តធ្វើការក៏រូបលោក មានចិត្តផ្ញើឲ្យដែរ ប៉ុន្តែសម្តី ក្មេងប្រុសខាងលើ និយាយមកថា បើមិនផ្ញើឲ្យដឹងតែមានបញ្ហាហើយ ដែលសម្តីនេះ ហាក់ដូចជាគ្មានសុជីវធម៌សូម្បីតែបន្តិច៕

Related posts

Leave a Comment