ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀង មាស សុខសោភា ប្រឡូកក្នុងអាជីពជាអ្នកចម្រៀងនេះ ច្រើនឆ្នាំមកហើយ រហូតមកដល់ពេលនេះ រូបនាងនៅតែត្រូវមហាជនពេញចិត្ត និងគាំទ្រ មិនរសាយទាល់តែសោះ ព្រោះតែ ទឹកដមដ៏ក្រអួនក្រអៅរបស់ខ្លួន ពិរោះរណ្តំខ្លាំង។
មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏ត្រូវហ្វេនៗពេញចិត្តនឹងទេពកោសល្យ ក្នុងការបកស្រាយបទបែបលន្លង់លន្លោច ចូលអារម្មណ៍ខ្លាំង បើបទកំស.ត់វិញ អាចធ្វើឲ្យអ្នកស្តាប់ ចូលអារម្មណ៍សម្រក់ទឹកភ្នែកបានថែមទៀតផង។
ជាងនេះទៅទៀត ថ្មីៗនេះ ក្រុមតន្ត្រីសម្លេងស្រាលរបស់លោកគ្រូ ចេវ បានបង្ហោះវីដេអូ ហាត់សមក្រៅឆាកជាមួយនឹង តារាចម្រៀងរូបនេះ ហាក់កំពុងទទួលបានការចាប់អារម្មណ៍ច្រើន ជាមួយនឹងទឹកដមសំនៀងស្រាលស្រទន់ បទពោរពេញអត្ថន័យ បូកជាមួយនឹងសម្លេងឧបករណ៍ស្រាលថែមទៀតនោះ ធ្វើឲ្យបទចម្រៀង «បុស្បាផ្កាបង» មួយបទនេះ ស្តាប់ហើយមិនចេះជិនណាយអារម្មណ៍៕