ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង រំជួលចិត្តចិត្តបំផុត យុវតីអាយុ ១៧ ឆ្នាំម្នាក់ ត្រូវបានគេរកឃើញទាំងអាក្រាតកាយ នៅក្នុងទឹកអូរមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលត្រូវបានគេដាក់ការសង្ស័យថា ជាករណីរំលោភសម្លាប់។
ទាក់ទិនទៅនឹងករណីខាងលើ បើតាមការបង្ហោះបញ្ជាក់ពីគណនីមួយដែលមានឈ្មោះ Smeyy បានឱ្យដឹងថា មុនពេលកើតហេតុ យុវតីដែលជារងគ្រោះ និង មិត្តភក្តិ បាននាំគ្នាទៅរាំធុងបាសលេងកម្សាន្តនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រួចក៏បាត់មិនឃើញមកផ្ទះ បែរជាឃើញសាកសពយ៉ាងអាណោចអាធ័ម គួរឱ្យសង្វេគ នៅក្បែរទឹកអូរទៅវិញ។
បន្ថែមលើសពីនេះ បើតាមការបញ្ជាក់ពីប្រភពខាងលើដដែល បានឱ្យដឹងទៀតថា មកទល់ពេលនេះ ករណីមួយនេះគឺមិនទាន់រកមុខជនសង្ស័យបាននៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងប្រមូលភស្តុតាងពីសាក្សី ខណៈរឿងហេតុបានកើតឡើងកាលពីថ្ងៃទី ១៦ មេសា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ៕