ពេលនេះ! តាលីបង់ បានសម្រេចហាមឃាត់សិស្សស្រីថ្នាក់វិទ្យាល័យ មិនឱ្យទៅរៀនទៀតនោះទេ!

រដ្ឋបាល​តាលីបង់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ប្រកាស​ថា​ សិទ្ធសម្រាប់សិស្សស្រីទៅរៀន នឹង​ត្រូវ​បិទ​ក្នុងរយៈពេលប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ បន្ទាប់ពី​ពួកគេ​អនុញ្ញាត្តបាន​បើក​ឡើង​វិញ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត​ប្រាំពីរ​ខែកន្លងមកនេះ។

ដោយឡែក សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំអាហ្គានីស្ថាន បាននិយាយកាលពីថ្ងៃពុធនេះថា សាលារៀនសម្រាប់ក្មេងស្រីនឹងត្រូវបិទរហូតដល់មានការសម្រេចជាថ្មីមួយត្រូវបានបង្កើតឡើងស្របទៅតាមច្បាប់អ៊ីស្លាម និងវប្បធម៌អាហ្វហ្គានីស្ថាន។ ការប្រកាសនេះ គឺមិនសំដៅទៅលើកម្មវិធីសិស្សាទាំងអស់នោះទេ ប៉ុន្តែសម្រាប់សិស្សស្រីលើសពីថ្នាក់ទី៦នឹងមិនអាចចូលសាលាបានទៀតនោះឡើយ ដោយអត្ថន័យមានដូចខាងក្រោម៖
យើងជូនដំណឹងដល់សិស្សានុសិស្សវិទ្យាល័យទាំងអស់ និងសាលាទាំងនោះដែលមានសិស្សស្រីលើសពីថ្នាក់ទី៦ ពួកគេត្រូវឈប់សម្រាកសិន រហូតដល់មានការប្រកាសជាថ្មី

យ៉ាងណាមិញ គ្រាន់តែលឺដំណឹងនេះភ្លាម មានស្រីៗជាច្រើននាក់បានយំ​ នៅពេលដែលដឹងថាខ្លួននឹងមិនអាចបន្តការសិក្សាបានទៀតនោះឡើយ ស្របពេលដែលអ្នកនាំពាក្យក្រសួងអប់រំ លោក Aziz Ahmad Rayan បាននិយាយថា លោកមិនត្រូវបានអនុញ្ញាតឱ្យធ្វើអត្ថាធិប្បាយលើរឿងនេះឡើយ៕

Related posts

Leave a Comment