ព្រះអើយ! បុរសម្នាក់ពុលថ្នាំដាក់បង្គន់ ស្ល-ា.ប់ចោលកូនទើបចេះហៅប៉ាៗ និង គ្រួសារ គួរខ្លោចចិត្ត

មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាសម្ដែងការសោកស្ដាយ និង បានចូលរួមរំលែកទុក្ខព្រោងព្រាត ក្នុងករណីបុរសម្នាក់ត្រូវបានបាត់បង់ជីវិត លាចាកគ្រួសារដ៏មានសុភមង្គល ដោយសារតែពុលជាមួយនឹងថ្នាំដាក់បង្គន់លែងឱ្យស្ទះ គួរឱ្យស្រណោះបំផុត។

ទាក់ទិនទៅនឹងករណីនេះ តាមរយៈប្អូនស្រីរបស់សព ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ly Sokeav បានរៀបរាប់បញ្ជាក់ឱ្យបានដឹងថា បងប្រុសរបស់ខ្លួន បានពុលថ្នាំដាក់បង្គន់ឱ្យលែងស្ទះ ព្រមទាំងណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ នាំគ្នាប្រុងប្រយ័ត្នចំពោះថ្នាំប្រភេទនេះ ដោយសារតែវាមានកម្រិតពុលខ្លាំង។

ទន្ទឹមនឹងនោះ ម្ចាស់គណនីខាងលើក៏បានភ្ជាប់សារ សោកស្ដាយចំពោះការចាកចេញបងប្រុសរបស់ខ្លួនថា ៖ « ហ៊ាអើយ! ហេតុអ្វីក៏ចាកចោលពួកខ្ញុំលឿនយ៉ាងនេះ កូននៅតូចណាស់ កូនចេះណាស់ ចេះហៅប៉ាហើយ ម៉ិចក៏ឱ្យឃ្លាតទាំងគ្មានថ្ងៃត្រឡប់អ៊ីចឹង? ជីវិតអីក៏ផុយស្រួយម្ល៉េះលោក! បងខ្ញុំ ប្តីល្អ ស្រឡាញ់ប្រពន្ធកូនណាស់»៕

Related posts

Leave a Comment