ភ្ជាប់ពាក្យហើយភ្លាម ឌួង ឆាយ រៀបរាប់សរសើរអនាគតប្រពន្ធ ពេញៗមាត់

ដូចប្រិយមិត្តបានដឹងស្រាប់ហើយ កាលពីប៉ុន្មានថ្ងៃមកនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ស្រាប់តែលេចធ្លាយនៅរូបភាព លោក ឌួង ឆាយ កំពុងតែអង្គុយផ្ទឹមភ្ជាប់ពាក្យ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ដែលបានបង្កឲ្យមានការវែកញែក នៅលើបណ្តាញសង្គមតែម្តង។

ទោះជាយ៉ាងណាក៏ដោយ កាលពីថ្មី ៗ នេះ​នៅលើផេកជាផ្លូវការរបស់ លោក ឌួង ឆាយ បានចេញមុខធ្វើការបង្ហោះសារយ៉ាងវែងអន្លាយ នៃខ្លឹមសារចាក់ដោត មានន័យជ្រៅ នៃអត្ថន័យទំហំចិត្ត របស់លោក អមទៅនឹងរូបភាពរបស់លោក ជាមួយអនាគតភរិយា ដែលបានលើកឡើងដូច្នេះថា៖
កូនប្រុសស្រលាញ់ច្បាស់លាស់គឺហ៊ានចូលចែចូវតាមចាស់ទុំគោរពតាមទំនៀមទំលាប់ប្រពៃណីខ្មែរយើងប្រារព្ធពិធីពិសារស្លាដក់នឹងកន្សែង។ សូមគោរពអរគុណដល់អ្នកម្តាយដែលបានណែនាំនារីខ្មែរដ៏ល្អម្នាក់មានពូជពង្សវង្សត្រកូលល្អដល់កូន។ សូមអរគុណអនាគតលោកឳពុកក្មេក និងអ្នកម្តាយក្មេក ដែលបានផ្តល់ឱកាសអនុញ្ញាតព្រមព្រៀងឲ្យកូនទាំងពីរស្រលាញ់គ្នានឹងបានប្រារព្ធធ្វើពិធីនេះឡើង។ សូមអរគុណដល់អនាគតឧត្តមភរិយា ដែលអូនព្រមស្រលាញ់ជ្រើសរើសទទួលយកបងធ្វើជាគូជីវិត ជាពិសេសគឺក្នុងថ្ងៃដែលជីវិតបងឋិតនៅក្នុងភាពងងឹតបាត់បង់អ្វីៗគ្រប់យ៉ាង ជួបទុក្ខលំបាកវេទនាជាទីបំផុត អូនបានចូលមកជួយបំពេញអត្ថន័យជីវិតបង អូនតែងតែឈរកៀកនៅក្បែរជួយផ្តល់កម្លាំងចិត្តនឹងមិនដែលហាស្តីបន្ទោសដាក់បងសូម្បីតែមួយម៉ាត់ចំពោះនូវរាល់កំហុសឆ្គងដែលបងតែងមានរហូតមក អូនព្រមទទួលយកភាពខ្វះខាតដោយការជួយបំពេញបន្ថែម អូនព្រមទទួលយកនូវរាល់អតីតកាលមិនល្អរបស់បង។ លើសពីនេះគឺអូនអាណិតស្រលាញ់ដល់កូនៗទាំង ៣ របស់បងខ្លាំងណាស់។
បងសូមសន្យាថានិងតបស្នងការស្រលាញ់ដ៏ស្មោះស្ម័គ្ររបស់អូនមួយនេះ នឹងជួយមើលថែរក្សាផ្តល់ភាពកក់ក្តៅជូនអូន ដូចដែលលោកឳពុកអ្នកម្តាយអូនធ្លាប់បានថ្នាក់ថ្នមមើលថែឲ្យបានល្អជាទីបំផុត ផ្តល់កម្លាំងចិត្តជូនអូននិងកសាងសុភមង្គលជាមួយគ្នា។ សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាចំពោះការអានិតស្រលាញ់រាប់អាន និងអបអរសាទរជូនពរ។ សូមទោសពូមីងបងប្អូនមិត្តភ័ក្តជិតឆ្ងាយដែលខ្ញុំបាទមិនបានអញ្ជើញដោយសារតែធ្វើលក្ខណៈគ្រួសារតែ 10 តុហើយនៅឆ្ងាយ ខ្លាចរំខានលំបាក រង់ចាំពេលវេលាចូលរោងការតែម្តងណាបាទ។

#រកបាននារីល្អបរិសុទ្ធចរិយាមាយាទជានារីខ្មែរដូចរកបានកំណប់យ៉ាងច្រើន
ក្រោយឃើញបែបនេះ​ដោយលោក បានចេញមុខបញ្ជាក់ជាផ្លូវការ ក៏ដូចជាបង្ហាញមុខ អនាគតភរិយារបស់លោក បានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គម ទៅអបអរសារទរ នឹងថែមទាំងជូនពរឲ្យអ្នកទាំងពីរ ដូច្នេះដែរ៕

Related posts

Leave a Comment