ភ្ញាក់ផ្អើលស្ងាត់ៗ លោក ឌួងឆាយ ប្រារព្ធពិធីភ្ជាប់ពាក្យជាមួយនឹងនារីស្រស់ស្អាតម្នាក់(មានវីដេអូ)

ពិតណាស់ រឿងរ៉ាវបែកបាក់គ្រួសារ របស់ លោក ឌួង ឆាយ និងអតីតភរិយា អ្នកនាង ដេត ម៉ាលីណា បានល្បីសុះសាយពេញបណ្ដាញសង្គម។ ជាមួយគ្នានេះ អ្នកទាំងពីរក៏ដាច់ស្រេចគ្នាអស់យៈពេលជាងពីរឆ្នាំទៅហើយ ។

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលសំងំស្ងាត់ៗ ស្រាប់តែលេចធ្លាយនៅរូបភាព លោក ឌួង ឆាយ កំពុងតែអង្គុយផ្ទឹមភ្ជាប់ពាក្យ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ដោយាមាន គ្រួសារទាងសងខាង និងចាស់ទុំបងប្អូនផងដែរ។ បើយោងតាមប្រភព បានឲ្យដឹងថា គូដណ្ដឹងរបស់លោក ឌួង ឆាយ មានឈ្មោះ ហ៊ មុីលី ដែលត្រូវជាសាច់ញាតិខាងប្អូនថ្លៃរបស់លោកតែម្ដង។
ប៉ុន្តែទោះជាយ៉ាងណា សម្រាប់នៅលើគណនីហ្វេសប៊ុក លោក ឌួងឆាយ មិនទាន់ឃើញមានបង្ហោះសារ ក៏ដូចជារូបភាពផ្សេងៗ ក្នុងពិធីភ្ជាប់ពាក្យនោះនៅឡើយទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ ដំណឹងនេះ បានធ្វើឲ្យមហាជនចូលរួមអបអរសាទរដល់រូបលោកផងដែរ៕


Related posts

Leave a Comment