ភ្ញាក់ផ្អើល! ក្រោយបាត់មុខយូរស្រាប់តែ គ្រូអគ្គីនេត្រ ត្រៀមក្លាយជាកូនក្រមុំ ខណៈលេចវីដេអូ Pre-Wedding នឹងស្នេហ៍ផ្អែមដូចស្ករ

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម Tik Tok កំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញវីដេអូ Pre-Wedding ដ៏សែនផ្អែមល្ហែមរវាងគ្រូអគ្គីនេត្រ និង បុរសសង្ហាម្នាក់ ក្នុងស្ថានភាពពួកគេទាំងពីរបានស្លៀកឈុតកូនកំលោះកូនក្រមុំ មានទាំងឈុតប្រពៃណីបុរាណខ្មែរ និង រ៉ូបរាត្រីសមោសររបស់លោកខាងលិច។

ការបង្ហាញខ្លួនរបស់ គ្រូអគ្គីនេត្រ ពេលតុបតែងខ្លួនផាត់មុខធ្វើសក់ជាមនុស្សស្រី បានក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតប្លែក ធ្វើឱ្យមហាជនមួយចំនួនមើលលោកគ្រូរូបនេះ សឹងតែមិនស្គាល់។ តាមគណនី Tik Tok មានឈ្មោះថា Mithona392 ដែលទំនងជាគ្រូស្នេហ៍របស់ គ្រូអគ្គីនេត្រ បានឱ្យដឹងថា ពួកគេទាំងពីរនឹងត្រៀមដឹកដៃគ្នាចូលរោងការឆាប់ៗ ពួកគេថែមទាំងគោរពអញ្ជើញបងប្អូននៅក្នុង Tik Tok ចូលរួមជាភ្ញៀវកិត្តិយសទៀតផង។

សកម្មភាពផ្អែមល្ហែមជាងស្ករតាំងម៉ែរបស់គ្រូអគ្គីនេត្រ និង គូស្នេហ៍ប្រុសវ័យក្មេង បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម នាំគ្នាស៊ែរចែករំលែកតៗគ្នា ដោយអ្នកមហាជនមួយចំនួនបានជូនពរពួកគេទាំងពីរ ហើយក៏មានមួយចំនួនទៀតបញ្ចេញយោបល់ផ្សេងៗទៀតរៀងខ្លួន។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

Related posts

Leave a Comment