ភ្ញាក់ផ្អើល! ជួបគ្រោះថ្នាក់លើកនេះ Songkran ជួបបញ្ហាធ្ងន់ត្រូវសុងច្រមុះ ៧​ ថ្ងៃជាប់ៗគ្នា

ថ្មីៗនេះ ហាយសូរ Songkarn ដែលជាអតីតស្វាមីតារាស្រី Aff taksaorn និង ជាសង្សារបច្ចុប្បន្នរបស់តារាស្រី Matt Peeranee បានធ្វើឱ្យមហាជនជាច្រើនបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅសុខៗស្រាប់តែលោកបានបង្ហោះឱ្យដឹងថាខ្លួនបានចូលសង្រ្គោះបន្ទាន់ជាងមួយសប្តាហ៍ទៅហើយ ដែលចុងក្រោយទើបដឹងថា លោកបានប្រទះឧប្បទ្ទវហេតុ។
តាមព័ត៌មានបានឱ្យដឹងថា ឧប្បទ្ទវហេតុនេះ គឺ Songkarn បានជិះកង់លេងជាមួយនឹងមិត្តភក្តិ ហើយក៏បានជ្រុលទៅបុកនឹងឡានដែលគេចតចោលនៅតាមផ្លូវ អាចនិយាយបានថាធ្ងន់ធ្ងរខ្លាំង ព្រោះប៉ះពាល់មុខមាត់សឹងមើលមិនយល់ ថែមទាំងបាក់ឆ្អឹងជំនី ដែលធ្វើឱ្យចាក់ធ្លាយទៅដល់សួតថែមទៀតផង។

ក្នុងនោះ លោកក៏បានត្រូវគេបញ្ចូនមកសង្រ្គោះបន្ទាន់ភ្លាមៗ។ មិនតែប៉ុណ្ណោះ ចំពោះបញ្ហានេះ បានធ្វើឱ្យលោកមិនអាចបរិភោគអ្វីបានឡើយ អស់ពេលជាងមួយសប្តាហ៍មកនេះ ដោយទទួលបានតែរបស់រាវ ដែលគេដាក់ឱ្យតាមរយៈសុងច្រមុះប៉ុណ្ណោះ។

យ៉ាងណាមិញ មកទល់ពេលនេះ លោក Songkarn ក៏បានធូរស្បើយច្រើនហើយដែរ លោកអាចដើរបាន ធ្វើសកម្មភាពនានាបានធម្មតាទៅហើយ ប៉ុន្តែមុខមាត់ហាក់នៅមិនទាន់គ្រាន់បើនោះទេ។

ម្យ៉ាងវិញទៀត នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២២ នេះ Songkarn ក៏បានបង្ហោះឱ្យដឹងពីសុខទុក្ខរបស់ខ្លួន តាមរយៈការបង្ហោះរូបភាពមួយចំនួន លើបណ្តាញ IG និង បានសរសេរសារបន្ថែមថា៖ «ថ្ងៃនេះ គឺជាថ្ងៃដែលបានញ៉ាំអាហាររឹងធម្មតា ក្រោយពីបានទទួលតែរបស់រាវតាមសុងច្រមុះមកអស់រយៈពេល ៧ ថ្ងៃពេញៗ វាឆ្ងាញ់ខ្លាំងបំផុត»។ ក្រោយឃើញបែបនេះ មហាជនមួយចំនួន ក៏ដូចជាមិត្តភក្តិ បាននាំគ្នាបញ្ចេញមតិ ដើម្បីផ្ដល់ជាកម្លាំងចិត្ត ដល់ហាយសូររូបនេះ ក្នុងការព្យាបាលឱ្យឆាប់ជាសះស្បើយផងដែរ៕

Related posts

Leave a Comment