ភ្ញាក់ព្រើត! ស្ងាត់ៗ Bird Thongchai សំងំរៀនចប់ថ្នាក់បណ្ឌិតជំនាញមួយនេះ ក្នុងវ័យ ៦៣ ឆ្នាំ

Bird Thongchai តារាចម្រៀងលំដាប់ជួរមុខប្រចាំប្រទេសថៃ ដែលបច្ចុប្បន្នអាយុ ៦៣ ឆ្នាំ ប៉ុន្តែកេរ្តិ៍ឈ្មោះ និង ឥទ្ធិពលរបស់លោកក្នុងពិភពសិល្បៈគឺនៅតែមានសន្ទុះខ្លាំងមិនធម្មតានោះឡើយ។

ក្រៅពីអាជីពជាតារាចម្រៀងលំដាប់ប្រទេស Bird ក៏ជាមនុស្សម្នាក់ដែលស្រឡាញ់ការសិក្សាខ្លាំងមិនធម្មតានោះដែរ ព្រោះតែលោកកើតមកក្នុងត្រកូលដែលខ្សត់ខ្សោយពុំមានលទ្ធភាពគ្រប់គ្រាន់។

យ៉ាងណាមិញ បើទោះបីជាហាក់វ័យជ្រេបន្តិចមែន តែនៅទីបំផុត Bird ក៏បានរៀនចប់បណ្ឌិត នៅសភាមហាវិទ្យាល័យ Rajamangala University of Technologoy Thanyaburi ផ្នែកអប់រំសិក្សាតន្ត្រីអន្តរជាតិ ថ្នាក់អនុបណ្ឌិតកិត្តិយស ដែលទទួលសញ្ញាបត្របញ្ចប់ការសិក្សាពីសម្តេចក្រុមព្រះ ប្រចាំប្រទេសថៃ។

Bird បានបង្ហោះសារនៅក្នុងគណនី IG ថា ៖ «ក្រាបអរព្រះគុណ ទាំងក្រុមប្រឹក្សានៃសភាមហាវិទ្យាល័យ Rajamangala Thanyaburi និង សាស្ត្រាចារ្យទាំងអស់ ដែលបានផ្តល់កិត្តិយសដ៏ធំមួយនេះដល់ Bird។ អ្នកចម្រៀងតូចទាបមួយ បានក្លាយជាបណ្ឌិតហើយ! ពុកម៉ែរបស់ Bird គង់សប្បាយចិត្តខ្លាំងញញឹមហៀរថ្ពាល់មិនខាន។ #ថ្ងៃហាត់សម #Bird សុំក្រាបអរព្រះគុណបាទ!»៕

Related posts

Leave a Comment