មកដឹងលម្អិត លក្ខណៈពិសេស ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ ដែលសម្ពោធនៅព្រឹកនេះ

នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ​នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC)។

គម្រោងស្ពានអាកាស និង ផ្លូវក្រោមដីនេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៨ ដែលគម្រោងនេះ ប្រើប្រាស់ពេលវេលាសាងសង់ ៣០ ខែ និង ចំណាយថវិកាសាងសង់ប្រមាណ ២២ លានដុល្លារ។

សង្គម
មកដឹងលម្អិត លក្ខណៈពិសេស ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ ដែលសម្ពោធនៅព្រឹកនេះ
អត្ថបទដោយ​៖ Muyly មីនា ៣១, ២០២២
នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ​នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC)។

គម្រោងស្ពានអាកាស និង ផ្លូវក្រោមដីនេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៨ ដែលគម្រោងនេះ ប្រើប្រាស់ពេលវេលាសាងសង់ ៣០ ខែ និង ចំណាយថវិកាសាងសង់ប្រមាណ ២២ លានដុល្លារ។

ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា ៣ ផ្នែក រួមមាន៖
– ស្ពានទី ១ ៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង ១៥.៨ ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន ៤.៥ ម៉ែត្រ និង មានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន ៥.៥ ម៉ែត្រ។

– ស្ពានទី ២ ៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និង មួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ ម៉ែត្រ (ស្ពានអាកាស ប្រវែង ៤០ ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ។

– ស្ពានទី ៣ ៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ ៣ មានប្រវែងសរុប ២០៦ ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ ម៉ែត្រ និង ផ្លូវលើដីប្រវែង ២៨ ម៉ែត្រ) ទទឹង ៥.២៥ ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
បន្ថែមលើពីនេះ ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ មានអាយុកាលប្រើប្រាស់រហូតដល់ទៅ ១០០ ឆ្នាំ ហើយមានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និង អាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ៕

Related posts

Leave a Comment