មកមើលទ្រព្យសម្បត្តិចុងក្រោយដែល Por បន្សល់ទុកឱ្យកូនស្រីតែមួយ មហាសាលណាស់

មកទល់ពេលនេះអស់ជាង ៦ ឆ្នាំទៅហើយ ដែលតារាសម្តែងប្រុសពោរពេញទៅដោយសមត្ថភាព លោក Por Trusdei បាលលាចាកចោលគ្រួសារ ប្រពន្ធកូនជាទីស្រឡាញ់ ដោយសារតែជំងឺគ្រុនឈាមតាំងពីឆ្នាំ ២០១៦ នោះ។

មុនពេលស្លាប់លោកក៏ធ្លាប់បានសាងគ្រួសារយ៉ាងកក់ក្តៅជាមួយតារាស្រី Bo Vanda រហូតបានកូនស្រីជាទីស្រឡាញ់ម្នាក់ដែលជាតំណក់ឈាមទៀតផង។ ជាពិសេស មកទល់ពេលនេះកូនស្រីរបស់លោកក៏ធំពេញវ័យហើយដែរ ព្រមទាំងទទួលបានការចិញ្ចឹមបីបាច់បានយ៉ាងល្អពីម្តាយទៀតផង។

ដោយឡែក បើងាកមកមើលពីជីវិត Bo Vanda ពេលនេះវិញ បើទោះបីជាគ្មានវត្តមានស្វាមីរស់ក្បែរក៏ដោយ តែនាងនៅតែបំពេញតួនាទីជាម្តាយយ៉ាងល្អចំពោះកូនស្រី ហើយក៏មិនទាន់ព្រមបើកចិត្តទទួលយកអ្នកថ្មីចូលមកស្អំបេះដូងដែរ។

លើសពីនេះទៅទៀត អ្វីដែលមហាជនភ្ញាក់ផ្អើលនោះ ថ្មីៗនេះ Bo Vanda បានបើកបង្ហាញទ្រព្យសម្បិត្តចុងក្រោយដែលស្វាមីបានបន្សល់ទុកឱ្យកូនស្រីជាទីស្រឡាញ់ឱ្យមហាជនបានឃើញផងដែរ ដែលជាផ្ទះចំការមួយកន្លែងដ៏ធំនៅក្នុងខេត្តបុរីរ៉ាំ ក្នុងនោះរួមមាន ផ្ទះចំការ សួនដំណាំបន្លែ ផ្ទះលម្ហែ សម្រាប់បើកទទួលភ្ញៀវទេសចរណ៍ដែលចូលចិត្តមកកម្សាន្តបែបធម្មជាតិ ឱ្យចូលមកលម្ហែជារៀងរាល់ឆ្នាំ។

យ៉ាងណាមិញ វាពិតជារឿងមួយដែលនឹកស្មានមិនដល់ណាស់ ព្រោះបើទោះបីជារូបកាយឃ្លាតឆ្ងាយមែនពិត តែកាលពីនៅរស់ Por Trusdei បានបំពេញតួនាទីជាស្វាមីបានយ៉ាងល្អដល់ប្រពន្ធ និង កូនស្រីជាទីស្រឡាញ់ ថែមទាំងប្រគល់ និង បន្សល់ទុកនូវសម្បិត្តជាច្រើនដល់កូនប្រពន្ធទៀត៕

Related posts

Leave a Comment