មហាជនកាន់តែបារម្ភ ក្រោយដឹងស្ថានភាពជំងឺលោកតា ព្រហ្ម ម៉ាញ ដួលសន្លប់បានមួយថ្ងៃ…

កាលពីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់ សិល្បករអាយ៉ៃជើងចាស់ លោកតា ព្រហ្មម៉ាញ មានការភ្ញាក់ផ្អើល និង ព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីទទួលបានដំណឹងថា លោកតា មានបញ្ហាសុខភាពដួលសន្លប់ និង ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ ដោយសារតែជំងឺលើសឈាម។ នេះបើតាមការបញ្ជាក់ពីតារាកំប្លែង កាឆយ នៅលើគណនីហ្វេសប៊ុក។

យ៉ាងណាក្រោយពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយនោះ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ តារាកំប្លែង អ្នកនាង កាឆយ ក៏បានបង្ហោះសារជាថ្មីបញ្ជាក់ពីស្ថានភាពជំងឺរបស់លោកតា ព្រហ្ម ម៉ាយ ក្រោយពីសន្លប់បានមួយថ្ងៃថា៖ «សូមកុំឱ្យគាត់កើតអីឱ្យសោះ! គាត់ចាប់ផ្តើមឈឺក្បាល រវើរវាយ អាណិតមីងណាស់តែម្នាកឯង។ ព្រះអើយជួយ»។

ក្រោយពីទទួលបានដំណឹងពីស្ថានភាពជំងឺចុងក្រោយរបស់ សិល្បករជើងចាស់លោកតា ព្រហ្ម ម៉ាញ កាន់តែធ្វើឱ្យមហាជន និង អ្នកសិល្បៈជាច្រើនកាន់តែមានការព្រួយបារម្ភ និង ជូនពរឱ្យលោកតាឆាប់ធូរស្រាលវិញផងដែរ៕

Related posts

Leave a Comment