មហាជនគាំង ក្រោយឃើញ God លេងពួយពាក់ស្ទីលអាវក្នុងមនុស្សស្រី ចុះលេងក្នុងអាងទឹក

ប្រិយមិត្តច្បាស់បានស្គាល់រួចមកហើយ តារាសម្ដែងប្រុសរូបសង្ហា លោក God Jirayu ដែលជាតារាប្រុសរួសរាយ មហាជនតែងតែស្រឡាញ់ចូលចិត្ត និង អួតសរសើរមិនដាច់ពីមាត់ចំពោះទេពកោសល្យសម្ដែង។ បើនិយាយពីសម្រស់វិញ ជារឿយៗតារាប្រុស God តែងចូលចិត្តសម្ញែងរាង ដោះអាវបង្ហាញសាច់ដុំនៅលើបណ្ដាញសង្គមទៀតផង។

តួយ៉ាងថ្មីៗនេះ ពិតធ្វើឱ្យមហាជនអ្នកគាំទ្រគាំងនិយាយលេងចេញសម្រាប់តារាសម្ដែងប្រុសលោក God Jirayu បន្ទាប់ពីនៅសុខៗ ស្រាប់តែគេឃើញតារាប្រុសរូបនេះចេញមកបង្ហោះរូបសម្ញែងខ្លួនយ៉ាងសិចស៊ី ដោយពាក់អាវក្នុងមនុស្សស្រី ចុះលេងទឹកជាមួយនឹងសង្សារសំណព្វចិត្ត នាង Bow Benjawan ។

ជាមួយនឹងរូបភាពនោះ បានធ្វើឱ្យមហាជនជាច្រើននាំគ្នាចូលទៅបញ្ចេញមតិភ្ញាក់ផ្អើល និង អស់សំណើចជាខ្លាំងដោយមិននឹកស្មានថា តារាប្រុស God ហ៊ានចេញមកសម្ញែងខ្លួនបែបនោះឡើយ។ ក្នុងនោះ ក៏មហាជនអួតសរសើរអំពីភាពផ្អែមល្ហែមនៃគូស្នេហ៍របស់តារាប្រុសនេះដូចគ្នា៕

Related posts

Leave a Comment