មហាជនទប់អត់បាន ពន្លះអតីត Miss Earth ថៃ ២០១៩ ក្រោយតែងខ្លួនដូច Tangmo ថ្ងៃធ្លាក់ទឹកអង្គុយថតលើទូក

បើទោះជាត្រូវបានប៉ូលិសថ្លែងការបញ្ចប់ទៅហើយក្តី តែប្រធានបទរឿងក្តីការស្លាប់របស់តារាស្រី Tangmo នៅតែជាចំណុចដ៏ក្តៅគគុក និង ខកចិត្តស្អិតទ្រូងជាខ្លាំងរបស់មហាជនថៃ ដោយសារតែលទ្ធផលគឺមិនបានបង្ហាញពីភាពយុត្តិធម៌បន្តិចណាឡើយ ធ្វើឱ្យមានការខ្លោចចិត្តអាណិតដល់ Tangmo មិនតិចនោះទេ។

ខណៈរឿងរ៉ាវមិនទាន់ស្ងាត់បាត់ផង ស្រាប់តែនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ នេះ អតីត Miss Earth Thailand 2019 គឺ Petch Teeyapar បានធ្វើសកម្មភាពមួយ ទាក់ទងនឹងរឿងការស្លាប់របស់ Tangmo នេះ រហូតធ្វើឱ្យមហាជនហួសចិត្តក្តៅក្រហាយខ្លាំងតែម្តង។

ក្នុងនោះ អតីត Miss Earth Thailand 2019 រូបនេះ បានតែងខ្លួនស្រដៀង Tangmo នៅថ្ងៃដែលនាងធ្លាក់ទឹក គឺមានឈុត Body Suit ជាមួយស្បៃរុំនៅចង្កេះ ព្រមទាំងបានទៅអង្គុយលេងនៅលើទូក ធ្វើដូចជា Tangmo ដូច្នោះឯង។

សកម្មភាពមួយនេះ បានបញ្ឆេះកំហឹងទៅដល់មហាជនជាខ្លាំង ដោយមើលទៅនាងហាក់មិនគោរពការស្លាប់របស់ Tangmo នោះទេ ហើយប្រធានបទនេះ គឺនៅតែកំពុងតែជាដំបៅចិត្តរបស់មហាជននៅឡើយ មិនគួរយកមកត្រាប់តាម ធ្វើឱ្យគេកាន់តែទទួលយកមិនបាននោះទេ។យ៉ាងណាមិញ ក្នុងនោះ ក៏មិត្តភក្តិរបស់ Tangmo ម្នាក់ ក៏បានចេញមុខមកពន្លះ Miss Earth Thailand 2019 រូបនេះផងដែរថា ៖ «និយាយមែនទែនណា មិនដឹងថានាងចង់បានអីឱ្យប្រាកដ បើសិនជាព្យាយាមធ្វើឱ្យគេមិនភ្លេច Tangmo អានេះក៏អរគុណ តែបើធ្វើដើម្បីទាក់ទាញចំណាប់ដើម្បីខ្លួនឯង ខ្ញុំសុំនៅខាង Anna និង មិត្តភក្តិជាច្រើនទៀត ការឈឺចាប់របស់ពួកយើងនៅមិនទាន់បាត់នៅឡើយទេ ការដែលមកធ្វើបែបនេះ គឺវាដូចជាប៉ះទង្គិចដំបៅនៅក្នុងចិត្តពួកយើងបន្តិចហើយ នេះជាជាការយល់ឃើញផ្ទាល់ខ្លួន»៕

Related posts

Leave a Comment