មហាជនផ្ទុះការសង្ស័យ តារាប្រុស Beam ស្ល-ា.ប់ អាចបណ្តាលមកពីជម្ងឺចម្លែកមួយនេះ

កាលពីរាត្រីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ នេះ តារាសម្តែងប្រុសជំនាន់ថ្មី ដែលកំពុងទទួលបានការគាំទ្រខ្ពស់ Beam Lerkchaleampote ត្រូវបានគេប្រកាសថាបាត់បង់ជីវិត ក្នុងអំឡុងពេលគេងលក់ ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ពិភពសិល្បៈថៃ។

តាមរយៈការរៀបរាប់របស់ក្រុមគ្រួសារ Beam បានឱ្យដឹងថាតារាប្រុសរូបនេះ បានស្លាប់អំឡុងពេលគេង ដោយគ្រួសារដាស់មិនភ្ញាក់ ហើយក៏បានបញ្ជូនទៅមន្ទីរពេទ្យ តែគួរឱ្យសោកស្តាយលោកបានបាត់បង់ជីវិតបាត់ទៅហើយ។

យ៉ាងណាមិញជុំវិញបញ្ហានេះ ក៏មានទំព័រមួយបានលើកយកមកវែកញែកថា តារាប្រុសរូបនេះអាចនឹងស្លាប់តាមរយៈជំងឺ Brugada Syndrome ឬ រោគស្លាប់ដោយមិនខ្លួន។
ជំងឺ Brugada Syndrome គឺជាជំងឺទាក់ទងនឹងចង្វាក់បេះដូង ដែលអ្នកដែលកើតជំងឺនេះ តែងមានអាការៈ បេះដូងលោតខុសប្រក្រតី ឬមិនត្រូវ ម្តងលឿន ម្តងយឺត ហើយក៏ចាប់ផ្តើមយឺតទៅៗ រហូតដល់គាំងលែងលោត ដែលអាចបណ្តាលឱ្យស្លាប់បាន៕

Related posts

Leave a Comment