មហាជនរំភើបខ្លាំង បន្ទាប់ពីឃើញ Tono នាំ Nychaa ទៅបង្កើតស្នាមញញឹមជាថ្មី ចំពោះមុខគ្រួសារ

តារាសម្ដែងស្រីស្រស់រាងតូចច្រឡឹង Nychaa និង តារាប្រុសរូបសង្ហាលោក Tono ជាតារាដែលមហាជនស្គាល់ និង ទទួលបានការគាំទ្រច្រើន ជាពិសេសពួកគេទាំងពីរជាដៃគូសម្ដែងដ៏សក្ដិសមមួយគូ រហូតអ្នកគាំទ្រនាំគ្នាចាប់ផ្គូផ្គងស្នេហាក្រៅឆាកទៀតផង។

ទន្ទឹមនឹងការចាប់ផ្គូផ្គងនេះ គេក៏កត់សម្គាល់ថាពួកគេហាក់បីមានភាពស្និទ្ធស្នាល និង ផ្អែមល្ហែមចំពោះគ្នាជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែការបង្ហោះរូបភាពផ្សេងៗ ក្នុងបណ្ដាញសង្គម ក៏ពួកគេសម្ដែងឱ្យឃើញពីទំនាក់ទំនងមួយ លើសពីមិត្តភាព ពោលគឺប្រៀបបីដូចជាគូសង្សារទៅហើយ តែតារាស្រីប្រុសមួយគូនេះ ហាក់មិនទាន់ក្លាហាននិយាយប្រាប់មហាជនឱ្យបានដឹងតែប៉ុណ្ណោះ។

ជាការពិត ទោះបីមិនបានប្រើឈ្មោះជាសង្សារក៏ដោយ ក៏មហាបានជ្រាប និង យល់ហើយថា ទំនាក់ទំនងរបស់ពួកគេយ៉ាងណានោះ។ យ៉ាងណាមិញ ថ្មីៗនេះ អ្នកទាំងពីរបានធ្វើឱ្យមហាជនកើតក្ដីរំជួលចិត្តគ្រប់ៗគ្នា បន្ទាប់ពីគេឃើញតារាប្រុស Tono បាននាំ Nycha ក៏ដូចជាគ្រួសារ មកហូបអាហាររួមតុជាមួយគ្នាក្រោមស្នាមញញឹមយ៉ាងកក់ក្ដៅ ជាលក្ខណៈគ្រួសារផងដែរ។

ចំពោះការបង្ហាញសកម្មភាពទាំងនេះ បានធ្វើឱ្យអ្នកគាំទ្រយល់ថា មិនយូរមិនឆាប់តារាស្រីប្រុសមួយគូនេះ ច្បាស់ជាអាចនឹងមានដំណឹងល្អជាក់ជាមិនខាន។ លើសពីនោះគេក៏ឃើញខមមិនពីមហាជនមួយចំនួនស្នើសុំថា៖ «សុំឃើញរូបភាពបែបនេះញឹកញាប់ណា» រីឯ អ្នកខ្លះក៏បានខមមិនថា៖ « គ្រួសារ​រីករាយ» ទៀតផង៕

Related posts

Leave a Comment