មហាជនស្លុ-តចិត្កខ្លាំង!ក្រោយដឹងថាតារាសម្ដែងវ័យក្មេង Beam ដេកស្ល-ា.ប់ដោយមិនដឹងមូលហេតុ

កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ពិតជាធ្វើឱ្យមហាជន និង អ្នកសិល្បៈថៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយនៅសុខៗ ស្រាប់តែឮដំណឹងថាតារាប្រុសវ័យ ២៥ ឆ្នាំ លោក Beam Papangkorn បានទទួលមរណភាពបាត់ទៅហើយ។

បើតាមការឱ្យដឹងពីប្រភពសារព័ត៌មានថៃក្នុងស្រុក ជុំវិញមូលហេតុនៃការស្លាប់នេះ គឺគេពុំទាន់អាចដឹងច្បាស់នៅឡើយទេ តែគេដឹងត្រឹមថា ខណៈដែលតារាប្រុស Beam ដេកតាមធម្មតានោះ ហាក់ជាស្ងាត់មិនឃើញក្រោក ដូចនេះអ្នកផ្ទះក៏បានព្យាយាមទៅដាស់ឱ្យភ្ញាក់ក៏ប៉ុន្តែ Beam ពុំដឹងខ្លួនឡើយ បន្ទាប់មកក្រុមគ្រួសារក៏ប្រញាប់បញ្ជូន Beam ទៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសល ខណៈទៅដល់មន្ទីរពេទ្យគឺក្រុមគ្រូពេទ្យ ជួយសង្គ្រោះលែងបានបាត់ទៅហើយ។

ជាមួយនឹងដំណឹងដ៏ក្រៀមក្រំនេះ ពិតធ្វើឱ្យមហាជនមានការសង្វេគចិត្តជាខ្លាំង ហើយក៏ពុំនឹកស្មានថា Beam មានរឿងអកុសលបែបនោះដែរ ដោយមហាជន និង មិត្តសិល្បៈម្នាក់ៗបានបង្ហោះសាររំលែកទុក្ខដល់ Beam គ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា សម្រាប់មូលហេតុលម្អិតជុំវិញការស្លាប់របស់តារាប្រុសសង្ហារូបនេះ គេនៅពុំទាន់អាចបញ្ជាក់ច្បាស់បាននៅឡើយទេ ដូចនេះមានតែរង់ចាំតាមដានបន្តទៀតប៉ុណ្ណោះ៕

Related posts

Leave a Comment