(មានវីដេអូ)គាំងដល់ជាតិក្រោយ! យាយសួយ លេងមួយក្បាច់នេះ ស្មានតែ ទេព បូព្រឹក្ស

កាលពីថ្មីៗ អ្នកលក់អនឡាញដ៏ល្បី សម្រាប់ពុកម៉ែបងប្អូន ដែលនិយមលេងបណ្ដាញសង្គមប្រាកដជាបានស្គាល់ច្បាស់ហើយ គឺ យាយសួយ ដោយហេតុថា មិនត្រឹមតែជាអ្នកលក់អនឡាញធម្មតានោះទេ ក៏ប៉ុន្តែ យាយសួយ ថែមទាំងបានផ្តល់សំណើចឲ្យអ្នកទស្សនាសើចសប្បយអំឡុងពេលឡាយលក់ដូរផងដែរ។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ យាយសួយ បានធ្វើឲ្យហ្វេនៗក៏ដូចជាអ្នកលេងបណ្ដាញសង្គមស្រឡាំងកាំងយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងបានតុបតែងខ្លួនលេងស្ទាយ៍សឹងតែ ដូចនឹង តារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស ១០០ភាគរយទៅហើយ ដោយហេតុថាទម្រង់មុខនិងបបូរមាត់ យាយសួយ ពិតជាស្រដៀង បូករួមនឹងស្ទាយ៍សក់ខ្លីមានសក់សេះទៀតនោះ មើលមួយភ្លេត ហ្វេនៗលាន់មាត់គ្រប់គ្នាថា ជា ទេព បូព្រឹក្ស ទៅហើយ។ជាមួយគ្នានោះ គ្រាន់តែចេញវីដេអូភ្លាម ក៏មានហ្វេនៗ ជាច្រើនបានធ្វើការចែករំលែក វីដេអូយាយសួយ ពេញបណ្ដាញសង្គម ថែមទាំង និយាយបែបលេងសើចថា ជា ទេព បូសួយ ទៀតផងដែរ៕

សូមទស្សនារូបភាព និងជូវីដេអូខាងក្រោម៖


Related posts

Leave a Comment