មិនខ្លាចមតិរិះគន់ នីឡា បើកចំហរឿងពរពោះ មុនពេលរៀបការ ព្រោះតែ…

ពិតណាស់ ក្រោយលើកពេលម្តងហើយម្តងទៀត ព្រោះតែការរីករាលដាលនៃជំងឺកូវីដ១៩ ចុងក្រោយ តារាកំប្លែងស្រីវ័យក្មេង នីឡា និងគូដណ្តឹង បានដឹកដៃគ្នាចូលពិធីមង្គលការរបស់ខ្លួន ដែលប្រារព្ធធ្វើឡើងយ៉ាងអធិកអធម កាលពីខែមុននេះ។

យ៉ាងណាមិញ ក្រោយរៀបការបានត្រឹមតែ១ខែសោះ ពេលនេះ តារាកំប្លែង នីឡា បានទម្លាយរូបភាព កំពុងពពោះក្នុងនោះ បញ្ជាក់ទាំំងអាយុរបស់គក៌ មកដល់ពេលនេះគឺ ចូលក្បាល៥ខែទៅហើយ ធ្វើឲ្យមហាជនដឹងយ៉ាងច្បាស់ថា រូបនាងគឺ ប្រាកដជាពពោះមុនថ្ងៃរៀបការជាក់ជាមិនខាន។ទន្ទឹមនឹងនេះ ងាកទៅមើលរូបនាងវិញ ក៏មិនលាក់បាំង បែរជាបើកចំហ មិនខ្លាចរងមតិរិះគន់អ្វីឡើយ ដោយរូបនាងបានបង្ហើបថា ខ្លួនពិតជាបានពពោះមុនថ្ងៃរៀបការពិតប្រាកដមែន ហើយក៏គ្មានអ្វីត្រូវលាក់បាំង មូលហេតុដែលរូបនាង សម្រេចចិត្តធ្វើដូច្នេះ ដោយសារខ្លួនចង់បានកូនទី១ ហើយទី២ គឺរូបនាងពិបាកនឹងមានកូន៕


Related posts

Leave a Comment