មិនខ្វល់ច្រើន ដេត ម៉ាលីណា បង្ហាញអារម្មណ៍ដាក់កូនប្រុសយ៉ាងរំភើបថា…..

ក្រោយពីម្សិលមិញនេះ ខណ:ដែលមហាជន និងជាពិសេសអ្នកដែលលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្ទុះការចាប់អារម្មណ៍ទៅលើពិធីភ្ជាប់ពាក្យរបស់លោកឌួង ឆាយ អតីតលោកឧកញ៉ាចិត្តធម៌ ស្រាប់តែកន្លងបានបន្តិច អ្នកនាងដេត ម៉ាលីណា យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បានបង្ហោះសារដោយបានបង្ហាញអារម្មណ៍របស់កូនប្រុសខ្លួន ដោយទទួលបានការចាប់អារម្មណ៍ពេញបណ្តាញសង្គម។

ជាក់ស្តែងនៅក្នុងសារនោះ អ្នកនាង ដេត ម៉ាលីណា បានសរសេររៀបរាប់ប្រាប់ដល់មហាជនយ៉ាងដូច្នេះថា៖
កូនប្រុសម៉ាក់ចេះណាស់ខលមកថាកូនគូរអោយម៉ាក់ស្រលាញ់ម៉ាក់ខ្លាំង💙ចេះណាស់រាល់ថ្ងៃប្រឹងរៀនណាស់ មកពីធ្វេីការហត់កូនប្រុសសួរម៉ាក់ហត់អត់ថ្ងៃនេះធ្វេីការម៉ាក់កូនប្រុសចេះនោះចេះ ម៉ាក់ចង់និយាយថាអត់ហត់ផងធ្វេីការងាររកលុយដេីម្បីចិញ្ចឹមកូនៗសប្បាយចិត្ត🥰 Duong Manavid

សូមបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះនៅក្នុងបណ្តាញសង្គមបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញលោក ឌួង ឆាយ កំពុងតែអង្គុយផ្ទឹមភ្ជាប់ពាក្យ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ដែលគេស្គាល់ថាត្រូវជាសាច់ញាតិខាងប្អូនថ្លៃរបស់លោកតែម្ដង៕

Related posts

Leave a Comment