មិនធម្មតាមែន! បបួលគ្នាទៅប្ល.ន់ម៉ូតូទាំងព្រឹក ប៉ុន្តែក៏ត្រូវ​ជន​រង​គ្រោះ​ដកកាំ​ភ្លេី.ង​ខ្លី​ដេញបា.ញ់​ជា​ច្រេីន​គ្រាប់

នាវេលា​ម៉ោង​៥និង​៤៥នាទី​ព្រឹកថ្ងៃ​ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០២២ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥០ម៉ែត្រ​ ក្នុង​សង្កាត់​ព្រៃ​ស​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ ជនសង្ស័យ​មួយ​ក្រុមមាន​គ្នា​បី​ម៉ូតូ​បានធ្វេី​សកម្ម​ភាព​ធាក់ប្ល.ន់ម៉ូតូមួយគ្រឿងបាន​សម្រេច​ ប៉ុន្តែជិះបានបន្តិចក៏ត្រូវ​ជន​រង​គ្រោះ​ដកកាំ​ភ្លេី.ង​ខ្លី​បា.ញ់​ជា​ច្រេីន​គ្រាប់​បណ្ដាល​ឲ្យ​ជន​សង្ស័យ​ម្នាក់​ស្លា.ប់​ភ្លាម​ៗ​ រីឯបក្ខពួកជនសង្ស័យគេច​ខ្លួន​បាត់​។​

យ៉ាងណាមិញភ្លាមៗនោះ សមត្ថកិច្ចក៏បានចុះធ្វើអន្តរាគមន៍ដល់មូលដ្ឋាន ខណ:ដែលរថយន្តសាមុយក៏បានធ្វើដំណើរមកដឹកសា.កស.ពរបស់ជនសង្ស័យដែលបានស្លា.ប់នោះផងដែរ។
ក្រោយកើតរឿងហេតុនេះ សមត្ថកិច្ចក៏បានធ្វើការសួរនាំជនរងគ្រោះ និងប្រជាពលរដ្ឋនៅក្នុងហេតុការណ៍នោះ ដើម្បីកំណត់មុខសញ្ញា និងស្វែងរកជនល្មើសដើម្បីផ្តន្ទាទោសតាមច្បាប់៕

Related posts

Leave a Comment