ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយ កើតមានឡើងលើស្ត្រីម្នាក់នៅស្រុក Ratlam រដ្ឋ Madhya Pradesh ដែលកូនរបស់នាងកើតមកជាមួយជំងឺកម្របំផុតមួយ ធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍គ្រប់ៗគ្នា។
តាមសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ស្ត្រីជាម្ដាយមានឈ្មោះ Shaheen ជាអ្នករស់នៅតំបន់ Javra បានសម្រាលកូនដ៏ចម្លែកមួយ មានក្បាលពីរ ខ្លួនតែមួយ និង ដៃចំនួនបី ដោយដៃទី ៣ នោះគឺស្ថិតនៅចន្លោះក្បាលរបស់ទារកទាំង ២។
ជាមួយគ្នានោះដែរ បើតាមគ្រូពេទ្យបានឱ្យដឹងថា ករណីដ៏កម្ររបស់ក្មេងមួយនេះគេហៅថា Dicephalic Parapagus ដែលជាករណីកម្រនៃកូនភ្លោះ ដែលកើតមកមានក្បាល ២ ប៉ុន្តែខ្លួនតែមួយ៕