មិនបត់ជើងធំ ២០ ថ្ងៃ ហើមពោះខ្លាំង ស្រាប់តែទៅពេទ្យពិនិត្យឃើញលាមកជិត​ ៥ គីឡូ បុកជិតដល់បេះដូង

តាមព័ត៌មានបានឱ្យដឹងថា មានបុរសជនជាតិតៃវ៉ាន់ អាយុ ៥៨ ឆ្នាំម្នាក់ ត្រូវបានគេនាំចូលសង្គ្រោះបន្ទាន់សឹងមិនចង់ទាន់ ក្រោយពីមានអាការៈ​ហើម​ពោះខ្លាំងពិបាកទ្រាំ កើតពីការមិនបានបត់ជើងអស់រយៈពេលជិត ២០ ថ្ងៃ។

បុរសរូបនេះ ត្រូវបានឱ្យដឹងថា ត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យ Hsinchu Affiliated Hospital of China Medical University ហើយក្រោយពីពេទ្យបានពិនិត្យរួចរាល់ ក៏សង្កេតឃើញថាដូចជាមានអ្វីម្យ៉ាងខុសធម្មតាកំពុងផ្ទប់ណែនពេញតំបន់អាងត្រគៀក រួចមកគេក៏ធ្វើការ X-Ray ស្រាប់តែធ្វើឱ្យគ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ដោយឃើញថា អ្នកជំងឺមានពោះវៀនធំខ្លាំងជាងធម្មតានៅផ្តុំបរិវេណអាងត្រគៀកនោះ ហើយវាវែងជាងពោះវៀនមនុស្សធម្មតារហូតដល់ ៨០ សង់ទីម៉ែត្រឯណោះ។

លើសពីនេះទៅទៀត គឺវាពោរពេញទៅដោយលាមកណែនខ្លាំង បើគិតជាគីឡូនោះ គឺស្មើរ ៥ គីឡូក្រាម ដែលវាផ្តុំច្រើននៅតំបន់អាងត្រគៀក និង បុកឡើងស្ទើរតែដល់តំបន់បេះដូងទៅហើយ។ យ៉ាងណាមិញ ខាងក្រុមគ្រូពេទ្យបានសង្គ្រោះបុរសរូបនេះ ដោយបានព្យាយាមយកលាមក ៥ គីឡូក្រាម ទាំងអស់នោះចេញមកវិញដោយដៃផ្ទាល់ ហើយបុរសរូបនេះ ក៏បានធូរស្បើយច្រើនណាស់ ចុងក្រោយគេក៏អាចត្រលប់ទៅផ្ទះបានវិញបានជាធម្មតា៕

Related posts

Leave a Comment