មួយគូទៀតហើយ! Pancake ដឹកដៃគូស្នេហ៍ទៅវាស់ខ្លួនកាត់ឈុត សង្ស័យមានដំណឹងល្អ

មួយរយៈក្រោយនេះ កំពូលតារាស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃ Pancake Khemanit ហាក់ធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលទទួលបានសញ្ញាបត្រចប់ថ្នាក់បណ្ឌិត។
អ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺចំពោះចំណងស្នេហាជាង ១០ ឆ្នាំ របស់តារាស្រីរូបនេះ ជាមួយនឹងហាយសូរ ដែលមានតួនាទីជាមន្ត្រីអធិការមួយរូបប្រចាំប្រទេសថៃ។

ថ្មីៗនេះ Pancake ស្រាប់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង រហូតដល់មានការសង្ស័យថានឹងមានដំណឹងល្អឆាប់ៗ ព្រោះតែសុខៗនាងស្រាប់តែលេចវត្តមានទៅវាស់ខ្លួន កាត់ឈុតសម្លៀកបំពាក់ នៅហាង Finale Wedding Studio ដែលជាហាងកាត់ឈុតរៀបការ និង រៀបចំកម្មវិធីល្បីឈ្មោះមួយប្រចាំប្រទេសថៃ។

យ៉ាងណាមិញ ចំពោះការសង្ស័យនេះ គឺមិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយទេ ថាតើនាង និង គូស្នេហ៍ទៅវាស់ខ្លួនកាត់ឈុតផ្ទាល់ខ្លួន ឬក៏ជាការថតម៉ូដឱ្យហាងនោះ ហេតុដូចនេះមានតែរង់ចាំការអាប់ដេតបន្ថែមនៅពេលក្រោយ៕

Related posts

Leave a Comment