មើលមិនឃើញ!​ មិននឹកស្មានបុរសម្នាក់ ក្លាយជាចំ.នីស.ត្វក្រពើខ្លួនឯង ចិញ្ចឹមទៅវិញ!

តាមប្រភពសមត្ថកិច្ចស្រុកពួក ខេត្ដសៀមរាប បានរាយការណ៍មកថា មានបុរសម្នាក់ ត្រូវបានសត្វក្រពើដែលខ្លួនឯងខាំ ត្រូវបានមរណភាព ដោយក្រុមគ្រួសារយកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ដែលគ្រូពេទ្យកាល់ម៉ែត្រ បានខិតខំប្រឹងប្រែងអស់លទ្ធភាព។

ជាក់ស្តែងហេតុការណ៍នឹកស្មានមិនដល់នេះ បានកើតឡើង កាលពីយប់រំលងអាធ្រាតចូលដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នេះ ដោយជនរងគ្រោះដែលបាត់បង់ជីវិតដោយសារក្រពើខាំនេះ គាត់មានសភាពរបួសធ្ងន់ធ្ងរ ចាប់ពីចុងជើងដល់ក្បាល។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនរងគ្រោះជាមន្ដ្រីសាលាស្រុកពួក ខេត្ដសៀមរាប បានធ្លាក់ចូលទ្រុងក្រពើ ចិញ្ចឹមនៅចន្លោះម៉ោង១.០០នាទីយប់ ឆ្លងចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ចំណុចទ្រុងក្រពើ ស្ថិតនៅខាងក្រោយផ្ទះ ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

តាមសាក្សី បានលើកឡើងថា ជនរងគ្រោះមើលថែលើការចិញ្ចឹមសត្វក្រពើ និងដេកយាមនៅអង្រឹងក្នុងរោង លើទ្រុងក្រពើតែម្នាក់ឯង លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារជួបជុំគ្នាផឹកស្រានៅផ្ទះ អស់ស្រាបៀរ ១ កេះ បន្ទាប់បែកគ្នាទៅដេករៀងៗខ្លួន ប៉ុន្ដែជនរងគ្រោះបានឡើងទៅដេកអង្រឹងនៅរោងលើទ្រុងក្រពើ ចម្ងាយពីផ្ទះប្រហែល ៣០ម៉ែត្រម្នាក់ឯង។

លុះដល់ម៉ោងចន្លោះ ម៉ោង រំលងអាធ្រាត ស្រាប់តែបានលឺសម្លេង​ស្រែកដល់អ្នកផ្ទះជិតខាង និងអ្នកផ្ទះនាំគ្នាក្រោកទៅមើលចំណុចរោងដេកលើទ្រុងក្រពើ បានឃើញជនរងគ្រោះធ្លាក់ចូលក្នុងអាងទឹកក្រពើ ត្រូវបានសត្វក្រពើខាំបោកទាញ នាំគ្នាយកឈើជួយវាយក្រពើ និងជួយសង្គ្រោះយកជនរងគ្រោះបាន និងដឹកទៅមន្ទីរពេទ្យ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា ទ្រុងចិញ្ចើមសត្វក្រពើមានច្រើនអាងជាប់គ្នាជុំបងប្អូន ដោយឡែកទ្រុងជនរងគ្រោះធ្លាក់ចូល គឺ ទ្រុងទំហំ១០ម៉ែត្រ និង១២ម៉ែត្រ អាងទឹកទំហំ ៧ម៉ែត្រ និង៨ម៉ែត្រ ក្នុងនោះសត្វក្រពើប្រភេទមេពូជ និងក្រពើឈ្មោល ចំនួនជាង២០ក្បាល(ធំៗ)។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ថា ជនរងគ្រោះអាចក្រោកទៅនោមរអិលជើងធ្លាក់ចូលក្នុងអាងសត្វក្រពើ ទើបធ្វើឱ្យសត្វក្រពើខាំ៕

Related posts

Leave a Comment