មេធាវីការពារក្តី Tangmo បញ្ជាក់ច្បាស់ៗថា បើ Gatick ព្រមធ្វើរឿងនេះ នឹងអាចជាប់គុ.ករយៈពេលខ្លី

កាលពីថ្ងៃទី ៤ ខែមេសា កន្លងទៅនេះ Gatick បានចូលខ្លួនផ្តល់ចម្លើយ និងទទួលស្គាល់ពាក្យបណ្តឹងពីក្រុមអ្នកស៊ើបអង្កេត ពាក់ព័ន្ធបញ្ហាក្តីតារាស្រី Tangmo ដែលស្លាប់ក្រោយធ្លាក់ចូលទឹកទន្លេ តាមការកោះហៅ។
ក្រោយពីជួបសួរចម្លើយអស់ពេលជាច្រើនម៉ោង ក៏មានការរាយការណ៍ថា Gatick បានសារភាពហើយ។ ហើយរូបនាងក៏ត្រូវបានគេប្តឹងចោទប្រកាន់ពីបទភូតភរ និងរាយការណ៍មិនពិតពីករណីស្លាប់របស់ Tangmo។

យ៉ាងណាមិញក្រោយឃើញ ការសារភាពរបស់ Gatick ស្រាប់តែនាយ Decha Kittiwitthayanan ជាមេធាវីទទួលខុសត្រូវលើសំណុំរឿងក្តីការស្លាប់របស់តារាសម្ដែងស្រី Tangmo ក៏បានចេញមុខបញ្ជាក់ភ្លាមៗថា៖ «កន្លងមក Gatick ធ្លាប់ចូលផ្តល់ចម្លើយជាច្រើនលើកជាច្រើនដង ហើយក៏មានអ្នកបោះចម្លើយឱ្យឆ្លើយ ដែលពេលនេះខ្ញុំអាចដឹងបានថាជាអ្នកចេះច្បាប់រូបណា ដែលបង្រៀនពួកគេ តែខ្ញុំសុំមិនបញ្ចេញឈ្មោះនោះទេ។ គ្រាន់តែដឹងថាពេលនេះគឺប៉ូលិស អ្នកស៊ើបដឹងអស់ហើយ ថាអ្នកបង្រៀនឱ្យអ្នកទាំងនេះ ចេះកុហកគឺអ្នកណាគ្រាន់តែប្រាប់មិនបាន»។

«ទោះយ៉ាងណាក៏តាម បើការពិតត្រូវបានលាតត្រដាង Gatick បានសារភាព និងចូលរួមពួតដៃជាមួយប៉ូលិសពិតមែន ចឹងពាក្យបណ្តឹងដែលដាក់នៅសាលាដំបូងខេត្ត Nonthaburi អាចនឹងត្រូវសម្រាលទោស ដោយតុលាការអាចកាត់ទោសនាងជាប់ពន្ធនាគាររយៈពេល ៣ ខែ ជាបណ្តោះអាសន្ន រង់ចាំការសម្រាលទោស ឬអាចបង់ប្រាក់ពិន័យតិចតួចចប់។ ហើយខ្ញុំបួងសួងដល់វិញ្ញាណក្ខន្ធ Tangmo ឱ្យជួយបំផុសស្មារតីពួកទាំងនោះឱ្យសារភាព ដើម្បីទទួលបានយុត្តិធម៌។ អ្នកធ្លាប់ជេរប្រមាថខ្ញុំ ក្នុងពេលបំពេញបេសកកម្មកុំបារម្ភ វាជិតចប់ហើយ ហើយអ្នកដែលសាងនឹងជាប់គុកតាមកាលកំណត់ Tangmo មិនស្លាប់ទទេរៗទេ»៕

Related posts

Leave a Comment